លោកនាយករដ្ឋមន្រ្តី Pham Minh Chinh សាកសួរសុខទុក្ខនិងលើកទឹកចិត្តបណ្ដាវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ Cho Ray ទីក្រុងហូជីមិញ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។ (រូបថត៖ VGP) |
ខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមនៅថ្ងៃទី១៨ ខែមិថុនា បានជូនដំណឹងថា លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ទើបបានចុះហត្ថលេខាលើសេចក្ដីសម្រេចចិត្តស្ដីពីការប្រគល់ប័ណ្ណសរសើររបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលជូនចំពោះសមូហភាពចំនួន៣និងបុគ្គលចំនួន៧ នៃក្រសួងសុខាភិបាល ដែលមានស្នាដៃឆ្នើមក្នុងការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ ១៩ រួមចំណែកដល់បុព្វហេតុការពារនិងលើកកំពស់សុខភាពរបស់ប្រជាជន។ ក្នុងនោះសមូហភាពចំនួន៣ដែលទទួលបានប័ណ្ណសរសើររួមមាន៖ សាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ សាកលវិទ្យាល័យវេជ្ជសាស្ត្រទីក្រុងហូជីមិញនិងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងសុខាភិបាល៕