នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមនឹងអញ្ជើញជួបសន្ទនាជាមួយកម្មករបច្ចេកទេសខ្ពស់ក្នុងខែកម្មករ

Chia sẻ
(VOVWORLD) - ក្នុងឱកាសខែកម្មករ (ខែឧសភា) ឆ្នាំ២០១៩នេះ សហជិពគ្រប់ជាន់ថ្នាក់និង និយោជកទូទាំងប្រទេសវៀតណាមនឹងរៀបចំសកម្មភាពជាច្រើនសំដៅថែទាំជីវភាពរស់នៅទាំងខាងសម្ភារៈនិងស្មារតីសម្រាប់ពលករ។
នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមនឹងអញ្ជើញជួបសន្ទនាជាមួយកម្មករបច្ចេកទេសខ្ពស់ក្នុងខែកម្មករ - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយកម្មករនៅភាគកណ្ដាល  

  ក្នុងឆ្នាំនេះ សកម្មភាព ក្នុងខែកម្មករ នឹងមានការផ្លាស់ប្ដូរថ្មីជាច្រើន ដោយមានថ្ងៃសកម្មភាពកំពូលមួយ ផ្ដោតទៅលើសហជីពគ្រប់ជាន់ថ្នាក់។ ក្រៅពីនោះ ក៏មានសកម្មភាពលើកតម្កើង កម្មករ ពលករពូកែ ព្រមទាំងជួយឧបត្ថម្ភ ថែទាំ និងជួបសន្ទនាជាមួយសមូហភាព ពលករ ផងដែរ។

        ជាពិសេស តាមគម្រោងថា នាថ្ងៃទី៥ ខែឧសភា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc នឹងអញ្ជើញជួបសន្ទនាជាមួយកម្មករបច្ចេកទេស ខ្ពស់នៃផ្នែកវិជ្ជាជីវៈចំនួន១៦នៅទីក្រុងហូជីមិញ។ ចំពោះបញ្ហានេះ លោក Bui Van Cuong ប្រធានអគ្គសហព័ន្ធពលករវៀតណាម បានអោយដឹងថា៖

        “យើងខ្ញុំបានកំណត់ថា ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០នេះ កម្មករ បច្ចេកទេសខ្ពស់គឺជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ហើយគឺជា គោលដៅរបស់ពលករផងដែរ។ ព្រោះថា ប្រសិនបើក្លាយទៅជាកម្មករបច្ចេក ទេសខ្ពស់គឺពលករនឹងទទួលបានប្រាក់ចំណូលខ្ពស់ជាង ក៏ដូចជារួមចំណែកទៅ ក្នុងការអភិវឌ្ឍនៃប្រទេសជាតិ តំបន់ និងសហគ្រាស។ ជំនួបសន្ទនានេះនឹង បង្កើតកម្លាំងចលករថ្មីដើម្បីនាំវៀតណាមក្លាយទៅជាប្រទេសអភិវឌ្ឍដោយឈរលើវិទ្យាសាស្ត្រ បច្ចេក វិទ្យាខ្ពស់និងប្រភពធនធានមនុស្សដោយគុណភាពខ្ពស់ ដែលមិនត្រឹមតែជាធនធានធម្មជាតិនិងពលករដោយតម្លៃថោកប៉ុណ្ណោះទេ”៕

ប្រតិកម្មទៅវិញ