លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូចូលរួមកិច្ចប្រជុំនេះ (រូបថតៈ VGP/Quang Hieu) |
យោងតាមសេចក្តីជូនដំណឹងនៃការសន្និដ្ឋាននៅក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះ ជាមួយក្រុមអ្នកវិទ្យាសាស្ត្រនិងអង្គភាពអាជីវកម្ម កំពុងស្រាវជ្រាវនិងផលិតវ៉ាក់សាំងការពារកូវីដ ១៩, នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើឱ្យផ្តោតសំខាន់លើការដោះស្រាយឲ្យបានទាន់ពេលវេលារាល់ការលំបាកនិងឧបសគ្គនានា ទាក់ទងនឹងច្បាប់ យន្តការនិងគោលនយោបាយនានានៅក្នុងស្មារតីប្រកាន់ខ្ជាប់លក្ខណៈជាក់ស្តែង បង្កើតលក្ខខណ្ឌងាយស្រួលបំផុតសម្រាប់ការស្រាវជ្រាវ ការផ្ទេរបច្ចេកវិទ្យានិងផលិតកម្មវ៉ាក់សាំង។
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឱ្យមានការយល់ដឹងអំពីភាពចាំបាច់ក្នុងការសម្របសម្រួលប្រភេទវ៉ាក់សាំង ដោយមានលក្ខណៈសម្រេច ជាយុទ្ធសាស្ត្រយូរអង្វែងក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩។ ទន្ទឹមនឹងនោះ យុទ្ធសាស្ត្រនេះត្រូវស្ថិតក្នុងយុទ្ធសាស្ត្រទូទៅនៃការស្រាវជ្រាវ ការផ្ទេរបច្ចេកវិទ្យា ការផលិតវ៉ាក់សាំង ដោយមានភាពសកម្មក្នុងការការពារនិងទប់ស្កាត់ជំងឺរាតត្បាតផងនិងជួយសន្សំថវិកាជាតិទាំងក្នុងរយៈពេលបន្ទាន់និងយូរអង្វែង ផង។
លោកនាយករដ្ឋមន្រ្តីបានប្រគល់ឲ្យគណៈកម្មាធិការដឹកនាំជាតិទទួលបន្ទុកការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត ឱ្យដើរតួជាចំណុចស្នូលក្នុងការស្រាវជ្រាវ ការផ្ទេរបច្ចេកវិទ្យានិងផលិតកម្មវ៉ាក់សាំង។ ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam ប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩ ដឹកនាំដោយផ្ទាល់ដល់ការកសាងកម្មវិធីជាតិស្តីពីវ៉ាក់សាំងនិយាយរួម ដែលក្នុងនោះយកចិត្តទុកដាក់ជាពិសេសចំពោះការស្រាវជ្រាវនិងផលិតកម្មវ៉ាក់សាំងបង្ការកូវីដ ១៩៕