ទិដ្ឋភាពនៃកិច្ចប្រជុំនេះ (រូបថត៖ VOV) |
ថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc ចាត់ទុកថា ចាំបាច់ត្រូវស្រាវជ្រាវកសាងគោលនយោបាយចំពោះកូនជៅជំនាន់ទី៣របស់ជន រងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin។
“យើងត្រូវកំណត់យ៉ាងច្បាស់លាស់ថា កិច្ចការជំនះពុះពារលើផលវិបាក ដោយគ្រាប់បែកមីន ជាតិគីមីពុលបណ្ដាលឡើងគឺជាភារកិច្ចបន្ទាន់ ដែលបង្ហាញ នូវលក្ខណៈមនុស្សធម៌ មនុស្សសាស្ត្រដ៏ជ្រាលជ្រៅ រួមចំណែកអនុវត្តន៍គោលដៅ ការពារជីវិត សុខភាពនិងសុវត្ថិភាពសំរាប់ប្រជាជន បោសសម្អាតបរិស្ថាន បង្ក លក្ខណៈងាយស្រួលសំរាប់តំបន់នានាដែលរងគ្រោះដោយជាតិគីមីពុលនិងគ្រាប់បែកមីន អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដោយចីរភាព។ ដោយហេតុនេះ ចាប់តាំងពី ដើមអាណត្តិនេះមក នាយករដ្ឋមន្រ្តីបានពង្រឹងគណៈកម្មាធិការជាតិទទួល បន្ទុកការជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីននិងជាតិគីមីពុលក្រោយពីសង្គ្រាមវៀតណាម សំដៅពង្រីកតួនាទី ការទទួលខុសត្រូវរបស់បណ្ដាតំបន់ក្នុង បញ្ហានេះ”៕