នាយករដ្ឋមន្រ្តីថ្មីនៃប្រទេសកៀហ្ស៊ីស៊ីស្ថានលោក Sadyr Zhaparov (រូបថត៖ TTXVN) |
នៅក្នុងកម្មវិធីនេះ លោក Sadyr Zhaparov បានកំណត់ បញ្ហាអាទិភាពចំនួន ១០ ដែលត្រូវការដំណោះស្រាយជាបន្ទាន់។ កម្មវិធីនេះរួមមានវិធានការរក្សាស្ថិរភាព ស្ថាន ភាពក្នុងប្រទេស ការពារវិនិយោគិន ការពារសហគ្រាសធុនតូច និងមធ្យម ធានាសន្តិសុខស្បៀងអាហារ និងដាក់ទណ្ឌកម្មលើមន្ត្រីទាំងអស់ដែលពាក់ព័ន្ធនឹងអំពើពុករលួយ។ លោកនាយករដ្ឋមន្រ្តី Sadyr Zhaparov ក៏បានរៀបចំផែនការចរចាស្ដីពី " ការពន្យារពេល និងរៀបចំរចនាសម្ព័ន្ធបំណុលក្រៅប្រទេសឡើងវិញ" ក៏ដូចជាវាយតម្លៃឡើងវិញអំពីកិច្ចព្រមព្រៀងមួយចំនួនស្តីពីការវិនិយោគបរទេសក្នុងអណ្ដូងមាសនៅ Kumtor និង Dzeruy ផងដែរ៕