|
នាយករដ្ឋមន្រ្តីថៃ លោកស្រី Yingluck Shinawatra (រូបថតៈ TTXVN)
|
(VOVworld)-នាថ្ងៃទី១៩វិច្ឆិកា ថ្លែងមតិនៅវិមានរដ្ឋាភិបាល នាយករដ្ឋមន្រ្តីថៃ
លោកស្រី Yingluck Shinawatra អះអាងថា នឹងមិនគិតដល់លទ្ធភាពរំសាយរដ្ឋ
សភា ឬលាលែងពីដំណែងជានាយករដ្ឋមន្រ្តី នោះទេបើទោះបីជាពង្រាងច្បាប់
អំពីការលើកលែងទោសទទួលបរាជ័យឬការកៀបសង្កត់ពីរលកបាតុកម្មប្រឆាំង
រដ្ឋាភិបាលដូចសព្វថ្ងៃនេះក្តី។លោកស្រីប្រកាសថា រដ្ឋាភិបាល មានសមត្ថភាព
គ្រប់គ្រាន់ដើម្បីដឹកនាំប្រទេសជាតិ ។ លោកស្រី Yingluck ក៏បានអំពាវនាវឲ្យ
ភាគីនានាអត់ធ្មត់ គោរពច្បាប់ និង ធានាថាបណ្តាចលនា ទាំងគាំទ្រឬប្រឆំាង
រដ្ឋាភិបាលរបស់លោកស្រី នឹងប្រព្រឹត្តទៅយ៉ាងសមស្របនិងសន្តិភាព៕