នាយករដ្ឋមន្រ្តីជប៉ុន លោក Suga Yoshihide (រូបថត៖ AFP/TTXVN) |
ថ្លែងនៅក្នុងសន្និសីទអន្តរជាតិស្តីពីបរិស្ថានដែលរៀបចំដោយអង្គការសកម្មភាពដើម្បី បរិស្ថានពិភពលោកនៅទីក្រុងតូក្យូ លោកនាយករដ្ឋមន្រ្តី Suga បានថ្លែងថា“ វាគឺជាការទទួលខុសត្រូវរបស់យើងក្នុងការបន្សល់ទុកឲឲ្យមនុស្សជំនាន់ក្រោយនូវភពផែនដី ដ៏ស្រស់បំព្រង» ។
លោកក៏បានឲ្យដឹងថាការប្រែប្រួលអាកាសធាតុនិងបញ្ហាបរិស្ថានដទៃទៀតកំពុងក្លាយជា“ ការគំរាមកំហែងកាន់តែខ្លាំងឡើង” នៅជំវិញសកលលោក ព្រមទាំងសង្កត់ធ្ងន់ថា “ចំណុចដ៏សែនសំខាន់ គឺប្រទេសទាំងអស់ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ឲ្យទាន់ពេលវេលាជាពុំខានឡើយ។ទន្ទឹមនឹងនេះថ្នាក់ដឹកនាំជប៉ុនរូបនេះក៏បានបញ្ជាក់ថាផែនការបន្សាបការបញ្ចេញឧស្ម័នកាបូននៅឆ្នាំ ២០៥០ គឺជាគោលដៅដ៏សំខាន់សម្រាប់ជប៉ុន ហើយចំណុចនេះនឹងជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះផងដែរ៕