នាយករដ្ឋមន្រ្តីជប៉ុនShinzo Abeបំពេញទស្សនកិច្ចនៅឡាវ

Chia sẻ

(VOVworld)-នាថ្ងៃទី១៧​ វិច្ឆិកា នាយករដ្ឋមន្រ្តីជប៉ុន​លោក
Shinzo Abe ដែលកំពុងបំពេញទស្សនកិច្ចនៅឡាវ បាន
ជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីឡាវ លោក Thongsinh
 Thammavong។

នាយករដ្ឋមន្រ្តីជប៉ុនShinzo Abeបំពេញទស្សនកិច្ចនៅឡាវ - ảnh 1
នាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe​ (ខាងឆ្វេងដៃ)និងនាយករដ្ឋមន្រ្តីឡាវ Thongsinh Thammavong

(VOVworld)-នាថ្ងៃទី១៧​ វិច្ឆិកា នាយករដ្ឋមន្រ្តីជប៉ុន​លោក Shinzo Abe ដែលកំពុង
បំពេញទស្សនកិច្ចនៅឡាវ បានជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីឡាវ លោក Thongsinh
Thammavong។ភាគីទាំង២បានឯកភាពបន្តអនុវត្តកម្មវិធីជួបប្រាស្រ័យរវាងនិសិត្ស
ជប៉ុន-អាស៊ីអាគ្នេយ៍ក្នុងរយៈពេល៥ឆ្នាំខាងមុខ ហើយបើកការិយាល័យតំណាង
របស់ស្ថាប័នជំរុញពាណិជ្ជកម្មអន្តរជាតិជប៉ុននៅរដ្ឋធានីVientiane យ៉ាងឆាប់បំផុត។ភាគីទាំង២ក៏យល់ព្រមសហការនិងសហប្រតិបតិ្តការដោយជិតស្និទក្នុងការរៀបចំ
បណ្ដាសកម្មភាព ព្រឹត្តិការណ៍សំដៅលើកទឹកចិត្តទំនាក់ទំនងកិច្ចសហប្រតិបតិ្តការ
រវាងប្រទេសទាំង២ក្នុងឱកាសរំលឹកខួបលើកទី៥០នៃទិវាបង្កើតទំនាក់ទំនងការទូត
រវាងឡាវនិងជប៉ុននាឆ្នាំ២០១៥។ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានិងឡាវ នាយក
រដ្ឋមន្រ្តី Shinzo Abe បាន​សំរេចការបំពេញទស្សនកិច្ចនៅប្រទេសសមាជិកទាំង១០
របស់អាស៊ាន ចាប់តាំងពីពេលដែលលោកកាន់តំណែងនាខែធ្នូ ឆ្នាំ២០១២៕

ប្រតិកម្មទៅវិញ