អញ្ជើញថ្លែងមតិទៅកាន់ កម្មករនៃរោងចក្រតម្បាញកាត់ដេរមួយនៅរាជធានីភ្នំពេញ សម្ដេច ហ៊ុន សែន សង្កត់ធ្ងន់ថា ស្ថានភាពនយោបាយនៅកម្ពុជានៅមានស្ថិរភាព រាល់សកម្មភាព ប្រព្រឹត្តទៅធម្មតា ហើយគ្មានវិបត្តិនយោបាយណាមួយឡើយ។ សម្ដេចក៏បាន អះអាងថែមទៀតថា ការនាំចេញផលិតផលតម្បាញកាត់ដេរនិងស្បែកជើងរបស់ ប្រទេសនេះនឹងមិនរងផលប៉ះពាល់ក្រោយពីការរំលាយរបស់ CNRP ឡើយ៕