|
នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចហ៊ុនសែន (រូបថត៖AP) |
(VOVworld) - នាថ្ងៃទី៤ មិនា នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចហ៊ុនសែន បាននាំចេញ
សេចក្ដីព្រមានថា នឹងកំទេចគ្រប់ឧបាយកលផ្ដួលរំលំរាជរដ្ឋាភិបាល នៅកិច្ចប្រជុំ
ប្រចាំឆ្នាំរបស់ក្រសួងការពារជាតិ។តាមលោក ហ៊ុនសែនថា កម្ពុជាធ្លាប់ធ្វើការ កាក្សិណសាក្សីឧបាយកលផ្ដួលំរលំរាជរដ្ឋាភិបាល តាមរយៈការធ្វើបាតុកម្មលើ
ដងផ្លូវ ដែលបានដំណើរការដោយគណៈបក្សសង្គ្រោះជាតិកម្ពុជា(CNRP)ប្រឆាំង
ក្នុងអំឡុង ១០ខែ សំដៅធ្វើពហិការរដ្ឋសភាក្រោយការបោះឆ្នោតនាឆ្នាំ២០១៣។
លោក ហ៊ុនសែន បានវាយតំលៃខ្ពស់ចំពោះកម្លាំងប្រដាប់អាវុធនានា ដែលបាន
ការពាររដ្ឋធម្មនុញ្ញ ប្រទេសជាតិ សាសនា ព្រះមហាក្សត្រនិងរាជរដ្ឋាភិបាល
ស្របច្បាប់នាពេលនោះ។លោក ហ៊ុនសែន ចាត់ទុកថា បណ្ដាសកម្មភាពធ្វើ
បាតុកម្ម ហាក់ដូចជាបានបន្ធូរស្រាល ប៉ុន្តែមិនទាន់បញ្ចប់នៅឡើយ ដោយ
ហេតុនេះ ត្រូវពិនិត្យមើលយ៉ាងល្អិតល្អន់រាល់អនុភាពដែលកំពុងជំរុញបណ្ដា
សកម្មភាពនេះដោយ សម្ងាត់។លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា កម្ពុជា
នឹងមិនស្ទាក់ស្ទើរក្នុងការ អនុវត្តសកម្មភាពប្រឆាំងឧបាយកលនានាដែល
សំដៅដណ្ដើមអំណាចដោយខុស ច្បាប់ឡើយ៕