នាយករដ្ឋមន្ត្រី Pham Minh Chinh បានធ្វើជាអធិបតីសន្និសីទពិភាក្សាអំពីវិធានការដោះស្រាយការលំបាកទាក់ទងនឹងកំណើនឥណទានសម្រាប់ផលិតកម្ និងអាជីវកម្ម សំដៅជំរុញកំណើន និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ រូបថត៖ VGP/Nhat Bac
|
ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា ធនាគារ និងសហគ្រាសស្ថិតនៅក្នុងប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ច។ ការអភិវឌ្ឍរបស់ធនាគារនិងសហគ្រាសគឺជាប់ពាក់ព័ន្ធជាមួយគ្នា ហើយទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ច។ វៀតណាមជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយខឿនសេដ្ឋកិច្ចកំពុងផ្លាស់ប្តូរ។ វៀតណាមកំពុងកសាងខឿនសេដ្ឋកិច្ចទីផ្សារ តាមទិសដៅសង្គមនិយម។ ដូច្នេះ ត្រូវប្រើប្រាស់ឧបករណ៍ទីផ្សារដើម្បីគ្រប់គ្រងទីផ្សារ។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឱ្យគណៈប្រតិភូចូលរួមគំនិតផ្តួចផ្តើម ដើម្បីដោះស្រាយការលំបាក ជំរុញសមត្ថភាពក្នុងការទទួលបានដើមទុនរបស់ប្រជាជន និងសហគ្រាស ដោយហេតុនេះអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេស៕