នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបលោក Patrick Gelsinger នាយកប្រតិបត្តិក្រុមហ៊ុន Intel (រូបថត៖ Duong Giang/TTXVN) |
នៅឯជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានអបអរសាទរចំពោះលទ្ធផលនៃសកម្មភាពរបស់សម្ព័ន្ធក្រុមហ៊ុន Intel នៅលើពិភពលោកនិងនៅប្រទេសវៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យសម្ព័ន្ធក្រុមហ៊ុន Intel បន្តការវិនិយោគនៅប្រទេសវៀតណាមដោយមិនត្រឹមតែពង្រីកផលិតកម្មយ៉ាងស៊ីជម្រៅ ដែលស្របនឹង គោលនយោបាយវិនិយោគបច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាស្អាត ប៉ុណ្ណោះទេ ថែមទាំងចូលរួមទៅក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចឌីជីថលជាមួយធនធានមនុស្សដែលមានគុណភាពខ្ពស់របស់វៀត ណាមទៀតផង។ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យសម្ព័ន្ធក្រុមហ៊ុន Intel គាំទ្រប្រទេសវៀតណាមក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីនៃការច្នៃប្រឌិត ចាប់ផ្តើមអាជីវកម្ម បង្កើនផលិតភាពការងារ និងជួយវៀតណាមធ្វើពិពិតកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់...។ វៀតណាមបានត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រដល់អាជីវកម្មរួមមានអាជីវកម្មវិនិយោគផ្ទាល់ពីបរទេសដូចជាសម្ព័ន្ធក្រុមហ៊ុន Intel សម្រាប់ការវិនិយោគប្រកបដោយប្រសិទ្ធភាពនៅវៀត ណាម។
ចំណែកឯអគ្គនាយករងរបស់ក្រុមហ៊ុន Intel លោក Patrick Gelsinger បានឯកភាពចំពោះរាល់សំណើរបស់លោកនាយករដ្ឋមន្រ្តី ហើយនាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Intel លោក Patring Gelinger បានមានប្រសាសន៍ថា នៅក្នុងដំណើរការនៃការវិនិយោគនៅប្រទេសវៀតណាម លោកបានមើលឃើញថា ប្រទេសវៀតណាមមានកម្លាំងពលករមានការច្នៃប្រឌិត និងតែងតែទទួលបានលក្ខណៈងាយស្រួលពីរដ្ឋាភិ បាលវៀតណាម។ ដូច្នេះក្រុមហ៊ុន Intel បានសម្រេចចិត្តបន្តការវិនិយោគនៅប្រទេស វៀតណាមដែលមានទ្រង់ទ្រាយធំជាងបច្ចុប្បន្នច្រើនដងដែរ៕