នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលស្តីពីគម្រោងដឹកជញ្ជូនមួយចំនួន

Chia sẻ

(VOVWORLD) - នៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានមានប្រសាសន៍ថា ការពន្លឿនល្បឿននៃការផ្តល់ ហិរញ្ញប្បទាន លើបណ្តាគម្រោង សំណង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនធំៗ មានសារៈសំខាន់ ក្នុងបរិបទដែលសេដ្ឋកិច្ចកំពុងរង ផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺឆ្លង Covid-19។ 

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលស្តីពីគម្រោងដឹកជញ្ជូនមួយចំនួន - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ 

នារសៀលថ្ងៃទី ១២ ខែមីនា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញដឹក នាំកិច្ចប្រជុំអចិន្រ្តៃយ៍ រដ្ឋាភិ បាលស្តីពីដំណោះស្រាយ ដើម្បីជំរុញល្បឿន នៃបណ្តាគម្រោង វិនិយោគសាងសង់ លើផ្នែកមួយចំនួន នៃខ្សែផ្លូវល្បឿន លឿន Bac – Nam (ខាងជើង - ខាងត្បូង) និងគម្រោង សាង សង់ផ្លូវល្បឿនលឿន My Thuan -  Can Tho។ នៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc មានប្រសាសន៍ថា ការពន្លឿនល្បឿននៃការផ្តល់ហិរញ្ញប្បទាន លើបណ្តាគម្រោង សំណង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនធំៗ មានសារៈសំខាន់ ក្នុងបរិបទដែលសេដ្ឋកិច្ចកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺឆ្លង Covid-19។ ក្នុងនោះ ផ្លូវល្បឿន លឿនខាងជើង - ខាងត្បូងនិងផ្លូវល្បឿនលឿន  My Thuan - Can Tho គួរតែជំនះពុះពាររាល់ការលំបាកដើម្បីពន្លឿនល្បឿនអនុវត្តន៍អោយបានឆាប់ៗ។

ចំពោះគម្រោងស្ពាន My Thuan 2 លោកនាយករដ្ឋមន្រ្តីបានស្នើអោយក្រសួងដឹកជញ្ជូន ជំរុញការអនុវត្ត ដើម្បីដាក់អោយប្រើប្រាស់នាពេលខាងមុខនេះ។ ទាក់ទងនឹងគម្រោងផ្លូវល្បឿន លឿន My Thuan - Can Tho វិញ លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា នេះគឺជាខ្សែផ្លូវដ៏សំខាន់ ដើម្បីតភ្ជាប់ជាមួយខ្សែផ្លូវល្បឿនលឿន Trung Luong-My Thuan (គ្រោងនឹងត្រូវបាន បើកអោយប្រើប្រាស់នៅឆ្នាំ ២០២០ និងបើកសម្ពោធនៅឆ្នាំ ២០២១) ហេតុដូច្នេះ រដ្ឋនឹងជួយឧបត្ថម្ភដល់គម្រោងនេះតាមរបៀបល្អបំផុត៕

ប្រតិកម្មទៅវិញ