នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងពិធី |
នៅទីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានមានប្រសាសន៍ថា អតីតកម្មាភិបាល ដែលធ្លាប់បម្រើលោកអ៊ំហូ គឺជាគំរូនៃភាពស្មោះត្រង់និងការលះបង់ ចំពោះបដិវត្ត។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា បក្សនិងរដ្ឋតែងតែចងចាំជានិច្ច ចំពោះការខិតខំនិងការលះបង់របស់អតីតកម្មាភិបាលដែលធ្លាប់បម្រើលោក អ៊ំហូ។
រហូតមកដល់ពេលនេះ អតីតកម្មាភិបាលទាំងអស់ តែងតែរក្សាចរិយាសម្បត្តិបដិវត្តនិងការទទួលខុសត្រូវខ្ពស់។ ទោះបីមានមនុស្សខ្លះដែលមានអាយុជាង ៩០ ឆ្នាំហើយក៏ដោយ ប៉ុន្តែពួកគាត់តែងតែសិក្សាតាមលោកអ៊ំហូ ដោយស្មារតីរៀនសូត្រពេញមួយជីវិត ធ្វើជាគំរូល្អដល់កូនចៅ អោយបន្តចូលរួមកសាងស្រុកកំណើតនិងមាតុប្រទេស។ នាយករដ្ឋមន្រ្តីបានបង្ហាញជំនឿថា អតីតកម្មាភិបាលទាំងអស់នឹងបន្តសិក្សាតាមគំរូលោកប្រធានហូជីមិញ ដើម្បីរីកសាយភាយនូវគំរូភ្លឺចិញ្ចាចទៅសង្គមទាំងមូល៕