នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលអុជធូបដើម្បីគោរពរំលឹកវិញ្ញាណក្ខ័ន្ធកលោកប្រធានហូជីមិញនៅផ្ទះ លេខ ៦៧ |
ផ្ទះលេខ ៦៧ គឺជាឈ្មោះដែលត្រូវបានដាក់តាមពេលវេលាសាងសង់របស់ផ្ទះលេខ ៦៧ នេះតែម្តង។ នេះជាកន្លែងដែលលោកប្រធានហូជីមិញ ចាប់ផ្តើមស្នាក់នៅសម្រាប់ព្យា បាលជំងឺ ពីថ្ងៃទី ១៧ ខែសីហាឆ្នាំ ១៩៦៩ រហូតដល់ដង្ហើមចុងក្រោយរបស់លោក នៅវេលាម៉ោង ៩ និង ៤៧ នាទីថ្ងៃ ទី ២ ខែកញ្ញាឆ្នាំ ១៩៦៩។ នៅទីនេះ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc និងប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹម លោក Vo Van Thuong បានអញ្ជើញអុជធូប គោរពវិញ្ញាណក្ខ័ន្ធ និងសម្តែងអំណរគុណចំពោះគុណបំណាច់ដ៏ឧត្តុងឧត្តមរបស់លោកប្រធានហូជីមិញផងដែរ៕