នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់គម្រោងអាកាសយានដ្ឋាន Long Thanh

Chia sẻ
(VOVWORLD) -  ការពិនិត្យ និងដោះស្រាយរាល់បញ្ហាដែលបានដាក់ចេញសម្រាប់តំបន់ ដូចជាខេត្ត Dong Nai គឺមានសារៈសំខាន់ណាស់។
នាយករដ្ឋមន្រ្តី លោក Nguyen  Xuan Phuc អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់គម្រោងអាកាសយានដ្ឋាន Long Thanh - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dong Nai (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ២១ ខែកក្កដា នៅខេត្ត Dong Nai  នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc និងគណៈប្រតិភូនៃរដ្ឋាភិបាល បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពនៃ ដំណើរការសាងសង់តំបន់តាំងទីលំនៅថ្មីនៅឃុំ Loc An-Binh Son ដែលជាផ្នែកមួយនៃគម្រោង អាកាសយានដ្ឋាន Long Thanh។

ក្នុងជំនួបធ្វើការ ជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃខេត្ត Dong Nai នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc មានប្រសាសន៍ថា៖ ដោយមានទ្រង់ទ្រាយសេដ្ឋកិច្ចជាង ១៧ ពាន់លានដុល្លារអាមេរិកនិងប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ប្រហែល ៥.៣០០ ដុល្លារអាមេរិកនោះ ខេត្ត Dong Nai ដែលជាខេត្តមានការរួមចំណែកសំខាន់ដល់សេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិ។ ហេតុដូច្នេះ ការពិនិត្យនិងដោះស្រាយរាល់បញ្ហាដែលបានដាក់ចេញសម្រាប់តំបន់ ដូចជាខេត្ត Dong Nai គឺមានសារៈសំខាន់ណាស់។

“ការបើកចំណាយដើមទុនវិនិយោគសាធារណៈគឺជាការងារបន្ទាន់របស់មូលដ្ឋាន រួមទាំងខេត្ត Dong Nai តែម្តង ហើយនេះគឺជា “ការជំរុញ” ដ៏ខ្លាំងក្លាមួយ ដើម្បីខេត្ត Dong Nai បង្កើនកំណើននិងជំរុញវឌ្ឍនភាពនៃគម្រោងអាកាសយានដ្ឋាន Long Thanh ក្នុងនោះមានការរំដោះផ្ទៃដី ដើម្បីត្រៀមផ្ទៃដីសម្រាប់គម្រោងនេះ។ ទន្ទឹមជាមួយគ្នានោះ ប្រាក់ចំនួន ២៣.០០០ ពាន់លានដុង បើកចំណាយសម្រាប់រំដោះផ្ទៃដីមិនត្រឹមតែដើម្បីបម្រើដល់គម្រោងប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបង្កើតកម្លាំងចលករសម្រាប់កំណើនរបស់ខេត្ត Dong Nai ទៀតផង”។ នេះបើ យោងតាមប្រសាសន៍របស់ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ផងដែរ៕

ប្រតិកម្មទៅវិញ