នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ទទួលជួបអតីតឧបនាយករដ្ឋមន្រ្តីអាល្លឺម៉ង់ លោក Philipp Rosler

Chia sẻ

(VOVWORLD) -  នារសៀលថ្ងៃទី ២៥ ខែវិច្ឆិកា នៅទីក្រុងហាណូយ ក្នុងជំនួបជាមួយអតីតឧបនាយករដ្ឋមន្ត្រី នៃសហព័ន្ធអាល្លឺម៉ង់ លោក Philipp Rosler និងគណៈប្រតិភូធុរកិច្ចបរទេស នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះយោបល់របស់លោក Ph.Rosler និងវិនិយោគិន ដែលមានគម្រោងវិនិយោគ ៣៥០ លានដុល្លារនៅវៀតណាម។

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ទទួលជួបអតីតឧបនាយករដ្ឋមន្រ្តីអាល្លឺម៉ង់ លោក Philipp Rosler  - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបសន្ទនាជាមួយលោក Philipp Rosler អតីតឧបនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ (រូបថត៖ VGP)

ដោយអះអាងថា វៀតណាមបន្តអនុវត្តដំណោះស្រាយជាច្រើនដើម្បីទាក់ទាញគម្រោងវិនិយោគផ្ទាល់ពីបរទេស (FDI) អំពីបច្ចេកវិទ្យាខ្ពស់ ការច្នៃប្រឌិត ការអភិវឌ្ឍឧស្សាហកម្ម ការបណ្តុះបណ្តាលនិងការអភិវឌ្ឍធនធានមនុស្ស ហើយវៀតណាមតែងតែកែលម្អបរិយាកាសវិនិយោគអាជីវកម្ម បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិនបរទេស លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យលោក Ph.Rosler គាំទ្រដល់ការជំរុញការវិនិយោគ និងជំរុញអង្គភាពអាជីវកម្មធំៗរបស់ពិភពលោកមកធ្វើការវិនិយោគនៅវៀតណាម។ យ៉ាងណាមិញ វៀតណាមតែងតែធានានូវសិទ្ធិស្របច្បាប់របស់វិនិយោគិនបរទេស ដើម្បីនឹងនរចិត្តធ្វើអាជីវកម្មរយៈពេលវែងផងដែរ។

តំណាងវិនិយោគិនមួយចំនួននៅក្នុងគណៈប្រតិភូបានវាយតម្លៃខ្ពស់ ចំពោះបរិយាកាសវិនិ យោគពាណិជ្ជកម្មរបស់វៀតណាម និងមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការនិងការធ្វើជំនួញជាមួយវៀតណាម ហើយបានឲ្យដឹងថា ក្រុមវិនិយោគិនមានការចាប់អារម្មណ៍យ៉ាងខ្លាំងលើការវិនិ យោគនៅក្នុងវិស័យទេសចរណ៍ររបស់វៀតណាម ពីព្រោះនេះគឺជាសសរស្តម្ភនៃការអភិវឌ្ឍន៍របស់វៀតណាម និងជាវិស័យដែលរងផលប៉ះពាល់អវិជ្ជមានខ្លាំងបំផុតពីជំងឺរាត ត្បាតកូវីដ ១៩។

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ទទួលជួបអតីតឧបនាយករដ្ឋមន្រ្តីអាល្លឺម៉ង់ លោក Philipp Rosler  - ảnh 2ទិដ្ឋភាពនៃជំនួប (រូបថត៖ VGP) 

សហគ្រាសនានាក៏ចង់ឲ្យរដ្ឋាភិបាល ក្រសួង ស្ថាប័ននិងមូលដ្ឋានរបស់វៀតណាមជួយដោះស្រាយរាល់ការលំបាក ជាពិសេសទាក់ទងនឹងបែបបទដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពួកគេធ្វើជំនួញប្រកបដោយជោគជ័យផងដែរ៕

ប្រតិកម្មទៅវិញ