នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc៖ ថ្វីត្បិតតែស្ថិតក្នុងស្ថានភាពលំបាកក៏ដោយប៉ុន្តែសេដ្ឋកិច្ចសង្គមនៅតែរក្សាស្ថិរភាព

Chia sẻ

(VOVWORLD) -  នាថ្ងៃទី ៣ ខែមិនា ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc រដ្ឋាភិបាលបានបើកកិច្ចប្រជុំប្រចាំខែកុម្ភៈ ដោយផ្តោតការពិភាក្សាយ៉ាងយកចិត្តទុកដាក់លើដំណោះស្រាយចាំបាច់ ក្នុងការអនុវត្តគោល ដៅអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ក្នុងបរិបទ នៅតែត្រូវទប់ទល់នឹងការរាលដាលជំងឺរាតត្បាតបណ្តាលពីវីរុស SARS-CoV-2 (Covid-19)។ 

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc៖ ថ្វីត្បិតតែស្ថិតក្នុងស្ថានភាពលំបាកក៏ដោយប៉ុន្តែសេដ្ឋកិច្ចសង្គមនៅតែរក្សាស្ថិរភាព - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថតៈ VGP/Quang Hieu)

អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាល ប្រ កាន់យ៉ាងខ្ជាប់ខ្ជូន នូវទស្សនៈថា ត្រៀមខ្លួនជាស្រេច លះបង់ប្រយោជ ន៍សេដ្ឋកិច្ច ដើម្បីការពារសុខភាពនិងសុវត្ថិ ភាពរបស់ប្រជាជននិងភ្ញៀវទេសចរ ដែលចូលមកប្រទេស វៀតណាម។ លោកនាយករដ្ឋមន្រ្តីក៏បានបញ្ជាក់ផងដែរថា មិនត្រូវធ្វេសប្រហែស បន្តអនុវត្តន៍តឹងរឹងនូវភារកិច្ចបង្ការទប់ស្កាត់ជំងឺ ដែលបានដាក់ចេញ កុំអោយជំងឺរីករាល ដាលទៅក្នុងសហគមន៍។

យ៉ាងណាមិញ ជំងឺរាតត្បាត Covid-19 ប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើវិស័យអាកាសចរណ៍ វិស័យ ទេសចរណ៍ សេវាកម្ម ជាពិសេសខ្សែសង្វាក់តម្លៃ  ការផ្គត់ផ្គង់វត្ថុធាតុដើម និងប៉ះពាល់យ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចវៀតណាម។ ថ្វីត្បិតតែដូច្នេះក៏ដោយ ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែកុម្ភនេះនៅតែមានស្ថេរភាពដដែល។ ពោលគឺ សន្ទស្សន៍ CPI ថយចុះ ចំណូលថវិការដ្ឋកើនឡើង។ ការទូទាត់សម្រាប់សេវាកម្មទប់ទល់នឹងការរីករាលដាលនៃជំងឺត្រូវបានធានាយ៉ាងទាន់ពេលវេលា។ ការអភិវឌ្ឍន៍កសិកម្មមានស្ថេរភាព ការរីករាលដាលនៃជំងឺត្រូវបានគ្រប់គ្រងយ៉ាងល្អ។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យសមាជិករដ្ឋាភិបាលពិភាក្សាគ្នាដោយយកចិត្តទុកដាក់ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់សកម្មភាពផលិតកម្ម ធ្វើអាជីវកម្ម និងប្តេជ្ញាអនុវត្តន៍គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែលបានដាក់ចេញ៕

ប្រតិកម្មទៅវិញ