នាយករដ្ឋមន្រ្តី លោក Pham Minh Chinh (កណ្តាល) អញ្ជើញចុះពិនិត្យនៅតំបន់ធ្វើចត្តាឡីស័កនៃអន្តេវាសិកដ្ឋាននៃសាកលវិទ្យាល័យជាតិហូជីមិញ។ (រូបថត៖ TTXVN) |
នារសៀលថ្ងៃទី ២៦ មិថុនានៅទីក្រុងហូជីមិញ នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណេតជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃទីក្រុងហូជីមិញនិងតំបន់ជិតខាង ចំណុះតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងត្បូងរួមមាន៖ Binh Duong, Dong Nai, Ba Ria – Vung Tau, Binh Phuoc, Tay Ninh, Long An និង Tien Giang។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា ដើម្បីបន្តសម្រេចគោលដៅពីរដើរទន្ទឹមគ្នា ក្រុងហូជីមិញនិងខេត្តចំនួន ៧ ត្រូវផ្តោតលើការការពារទប់ស្កាត់និងលុបបំបាត់ការឆ្លងរាលដាលជំងឺរាតត្បាត កូវីដ ១៩ ធ្វើឱ្យមានស្ថេរភាពស្ថានភាពយ៉ាងរហ័ស ជៀសផុតពីផលវិបាកនិងជំរុញផលិតកម្មអាជីវកម្ម។ ទន្ទឹមជាមួយគ្នានោះ មូលដ្ឋានត្រូវអនុវត្តដំណោះស្រាយយ៉ាងសកម្មនិងបត់បែនដើម្បីសម្រេចបានគោលដៅពីរ។ អាស្រ័យលើស្ថានភាពក្នុងពេលវេលានីមួយៗ កន្លែងនីមួយៗ ដើម្បីអាទិភាព ផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចឬការងារប្រឆាំងនឹងការរីករាលដាលជំងឺ។ ទីភ្នាក់ងារពិនិត្យឡើងវិញជាបន្ទាន់និងដោះស្រាយការលំបាកនិងឧបសគ្គក្នុងផលិតកម្មនិងអាជីវកម្ម។ រក្សាស្ថេរភាពនយោ បាយនិងធានាសុវត្ថិភាពរបស់ប្រជាជន៕