នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋឥណ្ឌា លោក Narendra Modi អញ្ជើញជាអធិបតីក្នុងពិធីបដិ សណ្ឋារកិច្ចថ្នាក់រដ្ឋចំពោះនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh។ (រូបថត៖ VGP) |
បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច នាយករដ្ឋមន្ត្រីទាំងពីរបានជួបពិភាក្សាគ្នានៅឯវិមាននាយករដ្ឋមន្ត្រីឥណ្ឌា។
នៅព្រឹកថ្ងៃនេះដែរ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានមកដាក់កម្រង ផ្ការំលឹកវិញ្ញាណក្ខន្ធវីរបុរសជាតិឥណ្ឌា លោក Mahatma Gandhi ក្នុងរដ្ឋធានីញូវដេលី។
នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក្នុងឋានៈជាប្រមុខរដ្ឋាភិបាល និងជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ ប្រទេសឥណ្ឌារបស់នាយករដ្ឋមន្ត្រីវៀតណាមក្រោយរយៈពេល ១០ ឆ្នាំ។ ដំណើរ ទស្សនកិច្ចនេះ រួមចំណែកពង្រឹងទំនុកចិត្តនយោបាយ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ច សហប្រតិបត្តិការពហុវិស័យ នាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-ឥណ្ឌាកាន់តែជាក់ស្ដែង មានប្រសិទ្ធភាព ទាំងផ្នែកនយោបាយ ការទូត សន្តិសុខ ការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ នេះក៏ជាឱកាសដើម្បីឲ្យ ប្រទេសទាំងពីរបង្កើនការចែករំលែកអំពីសន្តិសុខយុទ្ធសាស្ត្រនៅតំបន់និងអន្តរជាតិ ព្រមទាំងបញ្ជាក់ការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគីដែលមានការយកចិត្ត ទុកដាក់ដូចគ្នាផងដែរ៕