នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​បញ្ជាក់​ថា​នឹង​បន្ត​វាយប្រហារ​លើ​​តំបន់​ហ្កាហ្សា

Chia sẻ
(VOVWORLD) - បើទោះបីជាមានការតវ៉ាកាន់តែខ្លាំងឡើងនៅក្នុងសហគមន៍អន្តរជាតិក៏ដោយ ក៏មេដឹកនាំអ៊ីស្រាអែលកាលពីថ្ងៃទី ១៣ ខែឧសភា បានបញ្ជាក់ថា ប្រទេសនេះនឹងបន្តវាយប្រហារលើតំបន់ហ្គាហ្សា។ 

នៅក្នុងសារពិសេសនៅថ្ងៃបុណ្យឯករាជ្យជាតិលើកទី៧៦ របស់អ៊ីស្រាអែល នាយករដ្ឋមន្ត្រី Benjamin Netanyahu បានបញ្ជាក់ថា អ៊ីស្រាអែលនឹងបន្តសង្រ្គាមនៅតំបន់ហ្គាហ្សា រហូតដល់ពេលទទួលបានជ័យជំនះលើចលនាអ៊ីស្លាមហាម៉ាស។ នាយករដ្ឋមន្ត្រី Benjamin Netanyahu ក៏បានសន្យាថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីនាំយកចំណាប់ខ្មាំងដែលនៅតែត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស់ វិលត្រឡប់មកផ្ទះវិញក្នុងពេលឆាប់ៗនេះ។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​បញ្ជាក់​ថា​នឹង​បន្ត​វាយប្រហារ​លើ​​តំបន់​ហ្កាហ្សា - ảnh 1អគារមួយដែលរងការបំផ្លិចបំផ្លាញ បន្ទាប់ពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើទីក្រុង Rafah តំបន់ហ្គាហ្សា ថ្ងៃទី ៧ ឧសភា ឆ្នាំ ២០២៤ ។ រូបថត៖ THX/TTXVN

នៅក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធមួយទៀត មេដឹកនាំនៃកងកម្លាំង Hezbollah ក្នុងប្រទេសលីបង់កាលពីថ្ងៃទី ១៣ ឧសភា បានព្រមានថា ក្រុមនេះនឹងបន្តការវាយប្រហារទៅក្នុងទឹកដីអ៊ីស្រាអែល។ អគ្គលេខាធិការនៃចលនាអ៊ីស្លាម Hezbollah នៅក្នុងប្រទេសលីបង់ លោក Hassan Nasrallah បានព្រមានថា ប្រជាជននៅភាគខាងជើងប្រទេសអ៊ីស្រាអែលនឹងមិនអាចត្រឡប់ទៅផ្ទះវិញដើម្បីចាប់ផ្តើមឆ្នាំសិក្សាថ្មីនៅខែកញ្ញាខាងមុខបានទេ  ប្រសិនបើអ៊ីស្រាអែលបន្តធ្វើសង្រ្គាមប្រឆាំងនឹងជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា៕


ប្រតិកម្មទៅវិញ