នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Liz Truss (រូបថត៖ VNA) |
កាលពីថ្ងៃទី ២០ ខែតុលា នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Liz Truss បានប្រកាសលាលែងពីតំណែងជាប្រធានគណបក្សអភិរក្ស បន្ទាប់ពីបានកាន់តំណែងរយៈពេល ៦ សប្តាហ៍ ព្រមទាំងបានឲ្យដឹងថា អ្នកស្នងតំណែងរបស់លោកស្រីនឹងត្រូវបានជ្រើសរើសនៅចុងសប្តាហ៍ខាងមុខ។
ក្នុងសុន្ទរកថារបស់ខ្លួន លោកស្រី Truss បានអះអាងថា ដោយសារស្ថានភាពឆាកនយោបាយអង់គ្លេសនាបច្ចុប្បន្ននេះ លោកស្រីមិនអាចបន្តកាន់តំណែង ដែលត្រូវបានគណបក្សអភិរក្សតែងតាំងឡើយ។ នៅព្រឹកថ្ងៃដដែល អ្នកនាំពាក្យខុទ្ទកាល័យនាយករដ្ឋមន្ត្រីបាននិយាយថា លោកស្រី Truss បានទទួលស្គាល់ថា នាថ្ងៃទី ១៩ ខែតុលាគឺជា "ថ្ងៃដ៏លំបាក" បន្ទាប់ពីភាពចលាចលបានផ្ទុះឡើងនៅក្នុងសភា ហើយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស្រី Suella Braverman បានលាលែងពីតំណែង។
គណៈកម្មាធិការទី ១៩២២ របស់គណបក្សអភិរក្សអង់គ្លេស ដែលជាស្ថាប័នឃ្លាំមើលការបោះឆ្នោតថ្នាក់ដឹកនាំបក្ស កាលពីថ្ងៃទី ២០ តុលាបានប្រកាសអំពីការជ្រើសតាំងមេដឹកនាំជំនួសលោកស្រី Liz Truss ជាមេដឹកនាំគណបក្សអភិរក្ស និងជានាយករដ្ឋមន្ត្រីថ្មីនឹងត្រូវបញ្ចប់មុនថ្ងៃទី ២៨ តុលា ពោលគឺ មុនពេលចេញរបាយការណ៍ហិរញ្ញវត្ថុនៅថ្ងៃទី ៣១ ខែតុលាផងដែរ៕