នាយករដ្ឋមន្ត្រីអង់គ្លេសប្រឈមមុខនឹងការប្រឆាំងជំទាស់ក្នុងសម្ព័ន្ធកាន់អំណាច

Chia sẻ
(VOVWORLD) - គណៈបក្សសហភាពប្រជាធិបតេយ្យអៀកឡង់ខាងជើង (DUP) ក្នុងសម្ព័ន្ធ ភាពកាន់អំណាចនៅចក្រភពអង់គ្លេសគំរាមកំហែងនឹងមិនគាំទ្រនាយករដ្ឋមន្ត្រី លោកស្រី  Theresa May ប្រសិនបើ លោកស្រីធ្វើសម្បទានចំពោះបញ្ហាខ្សែព្រំដែនជាមួយអៀកឡង់ ក្រោយ Brexit។
នាយករដ្ឋមន្ត្រីអង់គ្លេសប្រឈមមុខនឹងការប្រឆាំងជំទាស់ក្នុងសម្ព័ន្ធកាន់អំណាច - ảnh 1 នាយករដ្ឋមន្ត្រីអង់គ្លេសប្រឈមមុខនឹងការប្រឆាំងជំទាស់ក្នុងសម្ព័ន្ធកាន់អំណាច

(VOVworld) – គណៈបក្សសហភាពប្រជាធិបតេយ្យអៀកឡង់ខាងជើង (DUP) ក្នុងសម្ព័ន្ធ ភាពកាន់អំណាចនៅចក្រភពអង់គ្លេសគំរាមកំហែងនឹងមិនគាំទ្រនាយករដ្ឋមន្ត្រី លោកស្រី  Theresa May ប្រសិនបើ លោកស្រីធ្វើសម្បទានចំពោះបញ្ហាខ្សែព្រំដែនជាមួយអៀកឡង់ ក្រោយ Brexit។ នាថ្ងៃទី ៣០ វិច្ឆិកា សមាជិកសភាមួយរូបនៅរដ្ឋសភាអង់គ្លេសចំណុះ DUP លោក Sammy Wilson បានប្រកាសថា៖ គណៈបក្សរបស់លោកនឹងមិនទទួលយកកាយវិការ ណាមួយដែលនាំទៅដល់ការដែលអៀកឡង់ខាងជើងទទួលយន្តការ «ខុសពីតំបន់នៅសេស សល់របស់ចក្រភពអង់គ្លេសនិងអៀកឡង់ខាងជើង»។ សេចក្តីព្រមានរឹងមាំនេះត្រូវបាននាំ ចេញបន្ទាប់ពីមានព័ត៌មានអំពីការដែលរដ្ឋអំណាចអៀកឡង់ខាងជើងនៅ  Belfast អាចត្រូវ បានប្រគល់ជូនសិទ្ធិស្តីពីការដាក់ចេញគោលនយោបាយលើវិស័យកសិកម្មនិងថាមពលតាម ទិសស្រដៀងគ្នាជាមួយការកំណត់របស់សហភាពអឺរ៉ុប  (EU) នាបច្ចុប្បន្ន បើប្រៀបនឹង ការ កំណត់របស់ក្រុងឡុង។ ការប្រគល់ជូនឲ្យ Belfast សិទ្ធិអំណាចថែមទៀតអាចត្រូវបានចាត់ ទុកដូចការសប្បទានពីរដ្ឋាភិបាលអង់គ្លេសចំពោះការទាមទារបស់រដ្ឋាភិបាសសាធារណៈរដ្ឋ អៀកឡង់ដែលចង់ឲ្យកិច្ចសន្យាអំពីការដែលមិនបង្កើតឡើងខ្សែព្រំដែន «រឹង» មួយក្រោយ Brexit រវាងសាធារណៈរដ្ឋអៀកឡង់និងតំបន់អៀកឡង់ខាងជើងចំណុះចក្រភពអង់គ្លេស៕

ប្រតិកម្មទៅវិញ