នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May |
លើសពីនេះទៀត លោកស្រីក៏បានប្រសាសន៍ថា លោកស្រីមានបំណងចង់ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំគណបក្សប្រឆាំង លោក Jeremy Corbyn ដើម្បីឯកភាពគ្នាលើផែនការសម្រាប់អនាគតនៃទំនាក់ទំនងរវាងអង់គ្លេសនិងសហភាពអឺរ៉ុប។ ថ្លែងមតិបន្ទាប់ពីជំនួបជាមួយគណៈរដ្ឋមន្ត្រីដើម្បីដោះស្រាយរាល់បញ្ហា ជាប់គាំងដែលទាក់ទងទៅនឹង Brexit នាពេលបច្ចុប្បន្ននោះ លោកស្រី Theresa May បានឲ្យដឹងថា លោកស្រីចង់ឱ្យគណបក្សអភិរក្សនិយមនិងគណបក្សប្រឆាំងនឹងឯកភាពគ្នាលើផែនការ Brexit ថ្មី ព្រមទាំងធ្វើការបោះឆ្នោតនៅក្នុងសភាជាន់ទាប មុនថ្ងៃទី ១០ ខែមេសា ហេតុដូច្នេះហើយវាក៏ជាថ្ងៃដែល EU រៀបចំកិច្ចប្រជុំកំពូលបន្ទាន់ស្តីពីបញ្ហា Brexit ផថដែរ៕