នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី បំពេញគណៈរដ្ឋមន្ត្រី

Chia sẻ
(VOVWORLD) - ភ្លាមៗបន្ទាប់ពីចូលកាន់តំណែងនាថ្ងៃទី ២៥ ខែតុលា នាយករដ្ឋមន្ត្រីអង់គ្លេសថ្មីលោក Rishi Sunak បានអនុវត្តន៍ការពំពេញគណៈរដ្ឋមន្ត្រី បន្ទាប់ពីរដ្ឋមន្ត្រីជាច្រើនរូបក្រោមសម័យកាលរបស់អតីតនាយករដ្ឋមន្ត្រីលោកស្រី Liz Truss លាលែងពីតំណែង ឬត្រូវបានបណ្តេញចេញ។
នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី បំពេញគណៈរដ្ឋមន្ត្រី - ảnh 1នាយករដ្ឋមន្ត្រីអង់គ្លេសថ្មីលោក Rishi Sunak។ រូបថត៖ AFP/TTXVN

ក្នុងនោះ គួរឲ្យកត់សម្គាល់គឺការរក្សាទុកតំណែងរដ្ឋមន្រ្តីសំខាន់ៗជាច្រើនក្នុងរដ្ឋាភិបាលមុនៗ រួមមាន៖ លោក Jeremy Hunt ក្នុងតំណែងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក Ben Wallace ក្នុងតំណែងជារដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក James Cleverley ក្នុងតំណែងជារដ្ឋមន្រ្តីក្រសួងការបរទេស។

ការបង្កើតរដ្ឋាភិបាលថ្មីមួយ ដោយមានមុខមាត់ចាស់ស្ទើរតែទាំងអស់ ក្នុងរយៈពេលពីរជំនាន់រដ្ឋាភិបាលថ្មីៗនេះ បានបង្ហាញថា លោក Rishi Sunak បានផ្តល់ អាទិភាពខ្ពស់លើការបង្រួបបង្រួមផ្ទៃក្នុងគណបក្សអភិរក្សនិយម ក៏ដូចជាការរក្សា ស្ថិរភាព ក្នុងវិស័យសំខាន់ៗមួយចំនួន ដូចជាហិរញ្ញវត្ថុ ការពារជាតិ ឬ កិច្ចការ បរទេសជាដើម៕

ប្រតិកម្មទៅវិញ