នាយករដ្ឋមន្ត្រីស្តីទីអ៊ីស្រាអែល លោក Yair Lapid។ រូបថត៖ AFP/TTXVN |
នាយករដ្ឋមន្ត្រីស្តីទីលោក Lapid បានសង្កត់ធ្ងន់ថា បណ្តាប្រទេសនៅមជ្ឈិមបូព៌ា រួមទាំងប៉ាឡេស្ទីន នឹងរៀនរស់នៅជាមួយគ្នា។ ដោយលើកឡើងពីកិច្ចព្រមព្រៀងមួយចំនួន ដើម្បីធ្វើឱ្យប្រក្រតីភាពទំនាក់ទំនងដែលអ៊ីស្រាអែលសម្រេចបានជាមួយបណ្តាប្រទេសអារ៉ាប់នៅឈូងសមុទ្រមួយចំនួន លោក Lapid បានបង្ហាញពីទំនុកចិត្តលើយថាទស្សន៍ នឹងសម្រេចបានកិច្ចព្រមព្រៀងស្រដៀងគ្នាបន្ថែមទៀត នាពេលអនាគត។
នៅក្នុងសុន្ទរកថារបស់ខ្លួន នាយករដ្ឋមន្ត្រីស្តីទីលោក Lapid ក៏បានសង្កត់ធ្ងន់ថា អ៊ីស្រាអែលនឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះរាល់ការគំរាមកំហែងណាមួយ ហើយបានបញ្ជាក់ថា ខ្លួននឹងរារាំងប្រទេសអ៊ីរ៉ង់ពីការទទួលបានអាវុធ នុយក្លេអ៊ែរ ឬបង្កើតវត្តមាននៅក្នុងព្រំដែននៃប្រទេសនេះ។
សេចក្តីប្រកាសទាំងនេះ ត្រូវបាននាំចេញបន្ទាប់ពីលោក Lapid ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទីជំនួសលោក Naftali Bennett ដែលទើបតែរំលាយរដ្ឋសភា ចំពេលមានវិបត្តិនយោបាយដែលគំរាមកំហែងដល់ប្រទេសអ៊ីស្រាអែល៕