នាយករដ្ឋមន្ត្រីស្តីទីនូវែលហ្សេឡង់៖ ការធ្វើយោធូបនីយកម្មនៅសមុទ្រខាងកើត រារាំងសេរីភាពខាងធ្វើដំណើរ

Chia sẻ
(VOVWORLD) - ឆ្លើយសម្ភាសន៍វិទ្យុសម្លេង ABC អូស្ត្រាលី នាថ្ងៃទី១០ ខែកក្កដា នាយក រដ្ឋមន្ត្រីស្តីទី និងជារដ្ឋមន្រ្តីការបរទេសនូវែលហ្សេឡង់លោក Winston Peters បានអះអាងថា ការធ្វើយោធូបនីយកម្មនៅសមុទ្រខាងកើត បង្កឲ្យមានផលប៉ះ ពាល់ដ៏អវិជ្ជមាននៅក្នុងតំបន់។

ក្នុងសេចក្ដីថ្លែងការណ៍ស្ដីពីយុទ្ធសាស្ត្រការពារ ជាតិដែលទើបនឹងបានប្រកាស លោក Winston Peters ឲ្យដឹងថា នូវែលហ្សេឡង់ ប្រឆាំងជំទាស់នឹងសកម្មភាពរបស់ចិននៅសមុទ្រខាងកើត ព្រោះថានេះជាសកម្ម ភាពមិនស្របតាមការកំណត់នៃច្បាប់អន្តរជាតិ។

        “ខ្ញុំមិនជឿថា ការធ្វើយោធូបនីយកម្មនៅសមុទ្រខាងកើតជាការងារល្អចំពោះ តំបន់ឡើយ ហើយវាជះឥទ្ធិពលយ៉ាងខ្លាំងទៅលើនូវែលហ្សេឡង់។ បណ្ដា ប្រទេសត្រូវការគោរពតាមការកំណត់ទាំងអស់នៃច្បាប់អន្តរជាតិដើម្បីធានាឲ្យ ពិភពលោកនេះមានសុវត្ថិភាពនិងសន្តិសុខជាងមុន។ ខ្ញុំមិនចង់ឃើញថា សិទ្ធិ សេរីភាពខាងធ្វើដំណើរនៅតំបន់សមុទ្រអន្តរជាតិនេះត្រូវរារាំង។ ប្រការនេះ បណ្ដាលឡើងផលវិបាកជាច្រើន ហើយនេះគឺជាឥទ្ធិពលដ៏ច្បាស់លាស់បំផុតនា ពេលចិនធ្វើយោធូបនីយកម្មសមុទ្រខាងកើត”។

        នាយករដ្ឋមន្រ្តីស្ដីទីលោក Winston Peters បញ្ជាក់ថា នូវែលហ្សេឡង់នឹង បង្កើនកិច្ចសហការជាមួយប្រទេសនានាក្នុងតំបន់ សំដៅធានាសន្តិសុខនិង សុវត្ថិភាពនៅសមុទ្រប៉ាស៊ីហ្វិក៕

ប្រតិកម្មទៅវិញ