|
នាយករដ្ឋមន្ត្រីសំណូមពរកាត់បន្ថយ១/៣ពេលវេលាអនុវត្តបែបបទរដ្ឋបាលក្នុងវិនិយោគសំណង់ (vietnamplus.vn) |
Vovworld-នាព្រឹកថ្ងៃទី១៤សីហានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀត
ណាមលោក Nguyen Tan Dung រួមជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័នធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងសំណង់អំពីការងារកំណែទម្រង់បែបបទរដ្ឋបាលក្នុង
វិនិយោគសំណង់។ នាយករដ្ឋមន្ត្រីបានសំណូមពរក្រសួងសំណង់កសាងនិងអនុវត្តផែនការសកម្មភាពជាក់ស្ដែងកំណែទម្រង់បែបបទរដ្ឋបាលក្នុងការវិនិយោគសំណង់រាយការណ៍ជាមួយរដ្ឋាភិបាល ក្នុងនោះត្រូវកំណត់ជាក់ស្ដែងការទទួលខុសត្រូវរបស់ក្រសួងស្ថាប័ននីមួយៗផ្សាភ្ជាប់នឹងយន្តការសហការ
ជាក់ស្ដែងដើម្បីអនុវត្ត។
នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានសំណូមពរក្រសួងសំណង់បន្តប្រមូលផ្ដុំពិនិតសុក្រិដ្ឋយន្តការពិសេសគឺសេចក្តីសំរេចចិត្ត សារាចរណ៍ណែនាំជិតស្និទ្ធនឹង
ស្ថានភាពជាក់ស្ដែង មានចរិតលក្ខណៈអនុវត្តខ្ពស់ជាមួយគោលដៅលើកកំពស់
ប្រសិទ្ធភាពគ្រប់គ្រងរដ្ឋ៕