នាយករដ្ឋមន្ត្រីសឹង្ហបុរីសម្តែងការគាំទ្រចំពោះគោលនយោបាយវិលត្រឡប់មកទ្វីបអាស៊ីវិញរបស់អាមេរិក

Chia sẻ

(VOVworld) - នាថ្ងៃទី ២៥ មិថុនា នាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Lee
Hsien Long បានសម្តែងការគាំទ្រចំពោះគោលនយោបាយ
វិលត្រឡប់មកទ្វីបអាស៊ីវិញរបស់អាមេរិក ជាពិសេសគឺបណ្ដា
កិច្ចសន្យាខ្លាំងក្លារបស់ប្រធានាធិបតី Barack Obama ចំពោះតំបន់នេះ។


នាយករដ្ឋមន្ត្រីសឹង្ហបុរីសម្តែងការគាំទ្រចំពោះគោលនយោបាយវិលត្រឡប់មកទ្វីបអាស៊ីវិញរបស់អាមេរិក - ảnh 1
នាយករដ្ឋមន្ត្រីសឹង្ហបុរីសម្តែងការគាំទ្រចំពោះគោលនយោបាយវិលត្រឡប់មកទ្វីបអាស៊ីវិញរបស់
អាមេរិក (Image: VNA)

(VOVworld) – ក្នុងជំនួបជាមួយអនុប្រធានាធិបតីអាមេរិក លោក Joe Biden
នៅវិមានស នាថ្ងៃទី ២៥ មិថុនា នាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Lee Hsien Long បានសម្តែងការគាំទ្រចំពោះគោលនយោបាយវិលត្រឡប់មកទ្វីបអាស៊ីវិញរបស់
អាមេរិក ជាពិសេសគឺបណ្ដាកិច្ចសន្យាខ្លាំងក្លារបស់ប្រធានាធិបតី Barack Obama
ចំពោះតំបន់នេះ។ ក្នុងជំនួប ថ្នាក់ដឹកនាំទាំង ២ រូបបានអះអាងជាថ្មីម្តងទៀតនូវ
ទំនាក់ ទំនងរឹងមាំរវាងអាមេរិកនិងសឹង្ហបុរី ហើយផ្លាស់ប្តូរទស្សនៈអំពីការបង្កើន
ទំនាក់ទំនង ទ្វេភាគីឲ្យបានខ្លាំងក្លាថែមទៀត។ ភាគីទាំង ២ ក៏បានពិភាក្សាអំពី
រាល់វិធានការបង្កើន ទំនាក់ទំនងរបស់អាមេរិកក្នុងតំបន់ ដូចជា៖ កិច្ចព្រមព្រៀង
ដៃគូអន្តរប៉ាស៊ីហ្វិក (TPP)  ជាពិសេសក្នុងកាលៈទេសៈ ទ្វីបអាស៊ីកាន់តែដើរតួនាទី
សំខាន់ក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចនិងយុទ្ធសាស្ត្ររបស់អាមេរិក។ ថ្នាក់ដឹកនាំទាំង
២ រូបក៏បានទទួលស្គាល់ការបោះហានលើវិស័យកិច្ចសហប្រតិបត្តិការសន្តិសុខ
និងអនុវត្តច្បាប់ផងដែរ៕

ប្រតិកម្មទៅវិញ