នាយករដ្ឋមន្ត្រីសឹង្ហបុរីជួបគ្នាជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក. និងអាមេរិក មុននឹងជំនួបកំពូល

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១០ មិថុនា នាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Lee Hsieng Long គ្រោងនឹងជួបសន្ទនាជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong-un បន្ទាប់ពីលោករូបនេះមកទៅកាន់សឹង្ហបុរីដើម្បីចូលរួមជំនួបកំពូលជាមួយ ប្រធានាធិបតីអាមេរិក លោក Donald Trump នាថ្ងៃទី ១២ មិថុនា ខាងមុខ។ 
នាយករដ្ឋមន្ត្រីសឹង្ហបុរីជួបគ្នាជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក. និងអាមេរិក មុននឹងជំនួបកំពូល  - ảnh 1 នាយករដ្ឋមន្ត្រីសឹង្ហបុរីជួបគ្នាជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក. និងអាមេរិក មុននឹងជំនួបកំពូល 

នាថ្ងៃទី ១០ មិថុនា នាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Lee Hsieng Long គ្រោងនឹងជួបសន្ទនាជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong-un បន្ទាប់ពីលោករូបនេះមកទៅកាន់សឹង្ហបុរីដើម្បីចូលរួមជំនួបកំពូលជាមួយ ប្រធានាធិបតីអាមេរិក លោក Donald Trump នាថ្ងៃទី ១២ មិថុនា ខាងមុខ។ នាយករដ្ឋមន្ត្រីសឹង្ហបុរីក៏នឹងជួបចរចាជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នាថ្ងៃទី ១១ មិថុនា ផងដែរ។ មកដល់ពេលនេះ រាល់ការងារត្រៀមរៀបចំឲ្យជំនួបកំពូលជាប្រវត្តិសាស្ត្ររវាងថ្នាក់ដឹកនាំរបស់កូរ៉េខាងជើងនិងអាមេរិក ត្រូវបានប្រទេសម្ចាស់ផ្ទះសឹង្ហបុរីសម្រេចរួចរាល់។ បញ្ហាជាគោលនៃសន្និសីទ កំពូលអាមេរិក-ស.ប.ប.ក. ត្រូវបានចាត់ទុកជាបញ្ហាលុបបំបាត់នុយក្លេអ៊ែរលើឧប ទ្វីបកូរ៉េ។ មុននេះ នាថ្ងៃទី ៩ មិថនា ប្រធានាធិបតីអាមេរិក លោក Donald Trump បានចាកចេញពីកាណាដា កាត់បន្ថយពេលវេលាចូលរួមសន្និសីទកំពូលក្រុម ខឿនឧស្សាហកម្មអភិវឌ្ឍន៍ជួរមុខលើពិភពលោកចំនួន ៧ (G7) ដើម្បីទៅកាន់ សឹង្ហបុរី។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាន លោក Donald Trump បានឲ្យដឹងថា៖ លោកនឹងទទួលខុសត្រូវ «បេសកកម្មសន្តិភាព» ព្រមទាំង ចាត់ទុកសន្និសីទកំពូលជាប្រវត្តិសាស្ត្រនេះគឺជា «ឱកាសតែមួយគត់» សំរាប់លោក Kim Jong-un ៕

ប្រតិកម្មទៅវិញ