នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញជាប្រធានកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការដឹកនាំ ការលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុឌទ្រោម

Chia sẻ
(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ប្រទេសជាតិទាំងមូលប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងសម្រេចទាំងស្រុងនូវគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមទូទាំងប្រទេសនៅឆ្នាំ២០២៥ ពោលគឺ៥ឆ្នាំលឿនជាងគោលដៅដំបូង។ 
នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញជាប្រធានកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការដឹកនាំ ការលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុឌទ្រោម - ảnh 1លោកនាយករដ្ឋមន្រ្តីអញ្ជើញថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី១០ វិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី វៀតណាមលោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការមជ្ឈិមដឹកនាំ ការលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅទូទាំងប្រទេស បានអញ្ជើញជាប្រធានកិច្ចប្រជុំលើកទី១នៃគណៈកម្មាធិការដឹកនាំដើម្បីវាយតម្លៃស្ថានភាព និងលទ្ធផលនៃការអនុវត្តកម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម ក៏ដូចជាភារកិច្ចនាពេលខាងមុខផងដែរ។

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ប្រទេសជាតិទាំងមូលប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងសម្រេចទាំងស្រុងនូវគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមទូទាំងប្រទេសនៅឆ្នាំ២០២៥ ពោលគឺ៥ឆ្នាំលឿនជាងគោលដៅដំបូង។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអង្គប្រជុំពិភាក្សា និងកំណត់ឱ្យបានច្បាស់លាស់នូវគោលដៅ ទស្សនៈ និងទិសដៅក្នុងការដឹកនាំដើម្បីអនុវត្តន៍យ៉ាងខ្លាំងក្លា និងប្រកបដោយប្រសិទ្ធភាព ធានាឱ្យសម្រេចបានគោលដនៅឆ្នាំ២០២៥; វិភាគ និងកំណត់យ៉ាងជាក់លាក់នូវការលំបាក ឧបសគ្គ និងដំណោះស្រាយ; ភារកិច្ចសំខាន់ៗ ផែនការអនុវត្តន៍ដើម្បីសម្រេចគោលដៅនៅឆ្នាំ២០២៥ ដោយយកចិត្តទុកដាក់ធានាស្មារតី “ភាពច្បាស់លាស់ ៥ ចំណុច” រួមមាន៖មនុស្សច្បាស់លាស់ ការងារច្បាស់លាស់ ទំនួលខុសត្រូវច្បាស់លាស់ ពេលវេលាច្បាស់លាស់ និងលទ្ធផលច្បាស់លាស់។ ជាពិសេស កំណត់ការទទួលខុសត្រូវរបស់ក្រសួង ផ្នែក មូលដ្ឋាន រណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ អាជីវកម្ម អង្គការ បុគ្គលផ្ដល់ជំនួយ និងគ្រួសារដែលទទួលបានជំនួយ៕

ប្រតិកម្មទៅវិញ