នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញជួបជាមួយអគ្គនាយិកា WTO លោកស្រី Okonjo-Iweala

Chia sẻ
(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានសម្តែងការព្រួយបារម្ភអំពីការគាំពារនិយម និងស្តង់ដារថ្មី ដែលពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ដោយលើកឡើងពីការលំបាករបស់បណ្ដាខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ ដែលកំពុងត្រូវប្រឈមដោយសារឧបសគ្គទាំងនេះ។
នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញជួបជាមួយអគ្គនាយិកា WTO លោកស្រី Okonjo-Iweala - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញជួបជាមួយអគ្គនាយិកា WTO លោកស្រី Okonjo-Iweala (រូបថត៖ VOV)

នាថ្ងៃទី ១៨ មករា ក្នុងជំនួបជាមួយអគ្គនាយិកា WTO លោកស្រី Okonjo-Iweala នៅទីក្រុង Davos ប្រទេសស្វីស នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអះអាងថា ក្នុងដំណើរការសមាហរណកម្មអន្តរជាតិនិយាយរួម និងសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិនិយាយដោយឡែក វៀតណាមតែងតែវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភរបស់ WTO។ លោកនាយករដ្ឋមន្ត្រីបានសម្តែងការព្រួយបារម្ភអំពីការគាំពារនិយម និងស្តង់ដារថ្មី ដែលពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ដោយលើកឡើងពីការលំបាករបស់បណ្ដាខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ ដែលកំពុងត្រូវប្រឈមដោយសារឧបសគ្គទាំងនេះ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យ WTO ពិភាក្សាជាមួយបណ្ដាប្រទេសអភិវឌ្ឍន៍ ដើម្បីផ្តល់ជំនួយបច្ចេកទេសដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដោយសង្កត់ធ្ងន់ទៅលើតម្រូវការផែនការសមស្របដើម្បីអនុវត្តន៍។

អគ្គនាយិកា WTO លោកស្រី Ngozi Okonjo-Iweala បានវាយតម្លៃថា វៀតណាមគឺជារឿងរ៉ាវមួយប្រកបដោយជោគជ័យអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ព្រមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ WTO ជាមួយវៀតណាម។ ទាក់ទងនឹងការយកចិត្តទុកដាក់របស់លោកនាយករដ្ឋមន្ត្រី អគ្គនាយក WTO បានប្រកាសថា នាពេលកន្លងទៅគណៈប្រតិភូអ្នកជំនាញមកពីគណៈកម្មការអឺរ៉ុបបានធ្វើការជាមួយ WTO ដោយផ្ទៀងស្តាប់យោបល់របស់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយ WTO បានអំពាវនាវឲ្យផ្ដល់ជំនួយបច្ចេកទេសចាំបាច់ផងដែរ៕

ប្រតិកម្មទៅវិញ