នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបជាមួយប្រធានសភាជាន់ទាបបែលហ្ស៊ិក លោក Siegfried Bracke |
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងប្រធានសភាជាន់ទាបបែលហ្ស៉ិកបានវាយតម្លៃថា ភាគីទាំងពីរគប្បីធ្វើអាជីវកម្មឲ្យអស់ រាល់សក្កានុ ពលសហប្រតិបត្តិការលើវិស័យផ្សេងៗដូចជា អប់រំបណ្តុះបណ្តាល វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងថាមពលស្អាតជាដើម។ លោក Siegfried Bracke បានអះអាងថា នឹងជម្រុញផង ធ្វើចលនាផងដើម្បីអាចឈានដល់ការចុះហត្ថលេខានិងអនុម័តលើកិច្ចព្រមព្រៀង EVFTA យ៉ាងឆាប់ៗ។ លោករូបនេះក៏បានសម្តែងនូវការគាំទ្រចំពោះគោលជំហររបស់ វៀតណាមលើបណ្តាបញ្ហាអន្តរជាតិនិងតំបន់ ក៏ដូចជាការសម្របសម្រួលរវាងប្រទេសទាំងពីរលើបណ្តាវេទិការពហុភាគីផងដែរ។
នាថ្ងៃដ៏ដែលនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយក្រុមហ៊ុននាំមុខ របស់ EU និងបែលហ្ស៊ិក ចំនួន ៤០។ ជំនួបធ្វើការនេះត្រូវបានរៀបចំឡើងដើម្បីបង្កើតលក្ខណៈងាយស្រួលសម្រាប់សហគ្រាសទាំង៤០នេះ មានឱកាសជូបសន្ទនាជាមួយនាយករដ្ឋមន្ត្រីផងដែរ៕