នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ចេញដំណើរទៅចូលរួមកិច្ចប្រជុំ កំពូលអាស៊ានលើកទី៤៤ និង៤៥

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី ៨ តុលា នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ និង គណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុងហាណូយទៅចូលរួមកិច្ចប្រជុំ កំពូលអាស៊ានលើកទី ៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានានៅប្រទេសឡាវ ចាប់ ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៤ តាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រធានអាស៊ាន ២០២៤ លោក Sonexay Siphandone។

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ចេញដំណើរទៅចូលរួមកិច្ចប្រជុំ កំពូលអាស៊ានលើកទី៤៤ និង៤៥ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ចេញដំណើរទៅចូលរួមកិច្ចប្រជុំ កំពូលអាស៊ានលើកទី៤៤ និង៤៥។ (រូបថត៖ VGP)
ជាមួយនឹងប្រធានបទ "អាស៊ាន៖ ពង្រឹងការតភ្ជាប់និងភាពធន់" មេដឹកនាំនឹងផ្តោតលើការពិភាក្សាអំពីដំណើរការកសាងសហគមន៍អាស៊ាន; ពិនិត្យមើលឡើងវិញ និងតំរង់ទិស ទំនាក់ទំនងរវាងអាស៊ាននិងដៃគូ ជាពិសេសការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុង វិស័យសក្តានុពលដែលមានការយកចិត្តទុកដាក់នាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនោះ ផ្លាស់ប្តូរអំពីបញ្ហាអន្តរជាតិ និងតំបន់ផងដែរ។ ក្នុងឱកាសនេះ ក៏នឹងប្រព្រឹត្តទៅកិច្ចប្រជុំកំពូលអំពីអាជីវកម្មនិងវិនិយោគអាស៊ាន (ABIS); សម័យសន្ទនារវាងថ្នាក់ដឹកនាំប្រទេសអាស៊ាននិងតំណាងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន (ABAC) និងយុវជន; និងកិច្ចប្រជុំកំពូលសហគមន៍អាស៊ីស្តីពីការបំភាយឧស្ម័នសូន្យសុទ្ធលើកទី២។
ក្នុងនាមជាសមាជិកដែលមានទំនួលខុសត្រូវរបស់អាស៊ាន ការចូលរួម និងការ រួមចំណែករបស់វៀតណាមក្នុងអាស៊ាននាពេលថ្មីៗនេះគឺ៖ ម្ចាស់ការអនុវត្តន៍ ចូលរួម យ៉ាងជាក់ស្ដែង និងការរួមចំណែកដោយស្មោះស្ម័គ្រ។ វៀតណាមបានអនុវត្តន៍ប្រកប ដោយប្រសិទ្ធភាពនូវចំណុចស្នូលនិងអាទិភាពដែលបានស្នើដោយប្រទេសឡាវក្នុង នាមជាប្រធានអាស៊ាន; ចូលរួមជាមួយប្រទេសផ្សេងទៀតខិតខំប្រឹងប្រែងដើម្បីបង្ហើយ ផែនការឆ្នាំ ២០២៥ និងកសាងយុទ្ធសាស្រ្តសហប្រតិបត្តិការរហូតដល់ឆ្នាំ ២០៤៥; រួមជាមួយប្រទេសដទៃទៀតពង្រឹងសាមគ្គីភាព និងឯកភាពអាស៊ានក្នុងបរិបទបច្ចុប្បន្ននៃការប្រែប្រួលយ៉ាងឆាប់រហ័ស និងស្មុគស្មាញនាពេលបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ