នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទៅទស្សនា​សាលា បឋ​ម​សិក្សា​ទីរួមស្រុក Yen Lap ខេត្ត Phu Tho

Chia sẻ
(VOVWORLD) - នាថ្ងៃទី៣ ខែកញ្ញា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទៅទស្សនាសាលាបឋមសិក្សា Yen Lap ទីរួមស្រុក Yen Lap ខេត្ត Phu Tho។ 
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទៅទស្សនា​សាលា បឋ​ម​សិក្សា​ទីរួមស្រុក Yen Lap ខេត្ត Phu Tho - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទៅទស្សនាសាលា បឋមសិក្សាទីរួមស្រុក Yen Lap ខេត្ត Phu Tho

លោកនាយករដ្ឋមន្ត្រីបានកត់សម្គាល់ និងកោតសរសើរដល់ខេត្ត Phu Tho ដែលបានយកចិត្តទុកដាក់លើការវិនិយោគ មានគោលនយោបាយអភិវឌ្ឍន៍ការអប់រំ និងបណ្តុះបណ្តាល ហើយសម្រេចបានលទ្ធផលជាវិជ្ជមាន។ អត្រាសាលារៀនទទួលបានស្តង់ដារជាតិគឺស្ថិតនៅលំដាប់កំពូលនៃប្រទេសជាតិ។ គុណភាពអប់រំរបស់ខេត្តជាប់ចំណាត់ថ្នាក់ជួរមុខក្នុងចំណោមបណ្ដាខេត្តនៅតំបន់ព្រៃភ្នំភាគខាងជើង។ ទៅយ៉ាងណាក៏ដោយ ដើម្បីលើកកំពស់គុណភាពអប់រំរបស់ខេត្តនិយាយរួម និងរបស់សាលាបឋមសិក្សា Yen Lap និយាយដោយឡែក លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្ត Phu Tho អនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវការបង្កើនលក្ខខ័ណ្ឌ ធានាការអនុវត្ត ប្រកបដោយប្រសិទ្ធភាព និងគុណភាពអប់រំថ្នាក់មត្តេយ្យសិក្សា និងមធ្យមសិក្សា; ជ្រើសរើស និងប្រើប្រាស់សៀវភៅសិក្សា និងឯកសារយោងស្របតាមបទប្បញ្ញត្តិ ហើយ មានផែនការផ្ដល់សៀវភៅសិក្សាជូនសិស្សានុសិស្សក្រីក្រ និងសិស្សានុសិស្សដែលមានស្ថានភាពគ្រួសារលំបាក នៅតំបន់ឆ្ងាយដាច់ស្រយាល និងតំបន់ជនជាតិភាគតិច។

លោកនាយករដ្ឋមន្ត្រី ក៏បានស្នើដល់ផ្នែកអប់រំខេត្តយកចិត្តទុកដាក់ជាពិសេសលើភារកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ធានាសុវត្ថិភាព វិទ្យាសាស្ត្រ និងប្រសិទ្ធភាព ដើម្បីសិស្សានុសិស្សនឹងនរចិត្តទៅសាលាប្របដោយសុវត្តិភាព ហើយអាណាព្យាបាល និងលោកគ្រូ អ្នកគ្រូនឹងនរចិត្ត លែងបារម្ភ។ លោកនាយករដ្ឋមន្ត្រី បានជូនពរលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលាបឋមសិក្សាទីរួមស្រុក Yen Lap ទទួលឆ្នាំសិក្សាថ្មី ២០២២-២០២៣ ពោរពេញដោយភាពស្វាហាប់ មានសុខភាពល្អ និងសម្រេចបានសមិទ្ធផលថ្មីៗជាច្រើន៕

ប្រតិកម្មទៅវិញ