នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញ​ទទួលជួប​សហគ្រាស​ធំៗនៅជប៉ុន

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ២០ ឧសភា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលជួបសហគ្រាសធំៗនៅជប៉ុន។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញ​ទទួលជួប​សហគ្រាស​ធំៗនៅជប៉ុន - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបសហគ្រាសធំៗនៅជប៉ុន

ក្នុងជំនួបជាមួយលោក Akio Yoshida ប្រធានប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន AEON  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុន AEON  បន្តវិនិយោគមជ្ឈមណ្ឌលពាណិជ្ជកម្ម និង Outlet បន្ថែមទៀតនៅតំបន់ជាយទីក្រុង រួមបញ្ចូលការទិញឥវ៉ាន់ជាមួយនឹងការលេងកម្សាន្ត ព្រមទាំងស្នើឲ្យ AEON បង្កើនការនាំចូល នាំទំនិញវៀតណាមចូលរួមខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។

ជាការឆ្លើយតប លោក Akio Yoshida ប្រធានប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន AEON មានប្រសាសន៍ថា AEON នឹងអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្មប្រហែល ២០ នៅវៀតណាម។ លើសពីនេះ សម្ព័ន្ធក្រុមហ៊ុនក៏ពង្រីកការនាំចូលទំនិញវៀតណាម ដើម្បីដាក់លក់នៅជប៉ុន។ AEON ក៏នឹងផ្ដល់អាហារូបករណ៍ដល់វៀតណាមក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សផងដែរ។

ក្នុងជំនួបជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Mitsui  - សមាជិកសាជីវកម្មនៃវិនិយោគិនគម្រោងឧស្ម័នប្លុក B - O Mon វៀតណាម នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានស្នើឲ្យ Mitsui បន្តកិច្ចសហប្រតិបត្តិការវិនិយោគនៅវៀតណាម ជាពិសេសគឺលើវិស័យអភិវឌ្ឍន៍ថាមពលបៃតង ថាមពលស្អាត ស្របតាម និន្នាការរបស់ពិភពលោក។

មុននោះ នាយប់ថ្ងៃទី ១៩ ឧសភា លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានអញ្ជើញទទួលជួបលោក Fujimoto Masayoshi អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Sojitz។ លោកនាយករដ្ឋមន្ត្រី  Pham Minh Chinh បានស្នើឲ្យ Sojitz បន្តពង្រីកការវិនិយោគលើប្រព័ន្ធអេកូឡូស៊ីមណ្ឌលឧស្សាហកម្ម ធ្វើជាស្ពានជំរុញសហគ្រាសជប៉ុនមកវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម រួមចំណែកនាំវៀតណាមចូលរួមកាន់តែស៊ីជម្រៅទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ