នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុនលោក Furukawa Yoshihisa (រូបថត៖ VGP) |
នារសៀលថ្ងៃទី ៣០ មិថុនា អញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុនលោក Furukawa Yoshihisa និងគណៈប្រតិភូក្រសួងយុត្តិធម៌ជប៉ុនមកបំពេញទស្សនកិច្ច ការងារនៅវៀតណាម នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់គាំទ្រ និងបង្កលក្ខណៈអំណោយផលដល់ការជំរុញកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងយុត្តិធម៌រវាងប្រទេសទាំងពីរ រួមចំណែកជាក់ស្តែងក្នុងការអភិវឌ្ឍរបស់វៀតណាម និងពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងទូលំទូលាយរវាងវៀតណាម និងជប៉ុនដែលកាន់តែស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យលោករដ្ឋមន្ត្រីបន្តយកចិត្តទុកដាក់គាំទ្រ និងជំរុញការអភិវឌ្ឍកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការលើការងារជំនួយផ្នែកយុត្តិធម៌ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា និងគាំទ្រវៀតណាមដើម្បីលើកកំពស់សមត្ថភាពរបស់ប្រព័ន្ធតុលាការតាមរយៈកម្មវិធី និងគម្រោងជាក់លាក់ ជាពិសេសក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ភាគីវៀតណាមក្នុងការដោះស្រាយជម្លោះវិនិយោគ ពាណិជ្ជកម្មអន្តរជាតិ។
ទិដ្ឋភាពនៃជំនួប (រូបថត៖ VGP) |
ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន លោក Furukawa Yoshihisa បានអះអាងថា ភាគីជប៉ុននឹងគាំទ្រយ៉ាង សកម្មនិងចែករំលែកបទពិសោធន៍ជាមួយវៀតណាមលើវិស័យផ្សេងៗ ជាពិសេសគឺលើវិស័យយុត្តិធម៌ ការបណ្តុះបណ្តាលធនធានមនុស្ស ការកសាងនិងសុក្រិតរបប ច្បាប់ ការផ្លាស់ប្ដូរឌីជីថល ក៏ដូចជាបង្កលក្ខណៈងាយស្រួលបំផុតដល់សហគមន៍ជនវៀតណាមនៅជប៉ុន តាមសំណើរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ផងដែរ៕