នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញដឹកនាំ​កិច្ចប្រជុំ​ជំរុញ វិ​និយោគអភិវឌ្ឍន៍សម្ព័ន្ធក្រុមហ៊ុន និងអគ្គក្រុមហ៊ុនរដ្ឋចំនួន​ ១៩ អង្គភាព

Chia sẻ
(VOVWORLD) - ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមទូទាំងប្រទេសក្នុងឆ្នាំ ២០២៤ គឺធំជាងភារកិច្ចក្នុងឆ្នាំ ២០២៣។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញដឹកនាំ​កិច្ចប្រជុំ​ជំរុញ វិ​និយោគអភិវឌ្ឍន៍សម្ព័ន្ធក្រុមហ៊ុន និងអគ្គក្រុមហ៊ុនរដ្ឋចំនួន​ ១៩ អង្គភាព - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh (រូបថត៖ VOV)

នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំរវាងគណៈកម្មការគ្រប់គ្រងទុនរដ្ឋនៅតាមសហគ្រាស និង សម្ព័ន្ធក្រុមហ៊ុន និងអគ្គក្រុមហ៊ុនរដ្ឋចំណុះចំនួន ១៩ អង្គភាព ស្ដីពីការដាក់ពង្រាយផលិតកម្ម ធ្វើអាជីវកម្មឆ្នាំ ២០២៤ និងជំរុញការវិនិយោគអភិវឌ្ឍសេដ្ឋកិច្ច - សង្គម។

អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមទូទាំងប្រទេសក្នុងឆ្នាំ ២០២៤ គឺធំជាងភារកិច្ចក្នុងឆ្នាំ ២០២៣។ ដូច្នេះហើយ ភារកិច្ចរបស់ក្រសួង ស្ថាប័ន ក្នុងនោះមានទាំងគណៈកម្មការគ្រប់គ្រងទុនរដ្ឋនៅតាមសហគ្រាស សម្ព័ន្ធក្រុមហ៊ុន និងអគ្គក្រុមហ៊ុនក៏ធំជាងផងដែរ។ ទោះបីជាមានចំនួនតិចតួចក៏ដោយ ប៉ុន្តែសម្ព័ន្ធក្រុមហ៊ុន និងអគ្គក្រុមហ៊ុនរដ្ឋ មានប្រភពធនធាន បរិមាណទ្រព្យសម្បត្តិ និងទុនច្រើន ហើយជាកម្លាំងខាងសម្ភារៈដ៏សំខាន់របស់បក្ស និងរដ្ឋ។ ទន្ទឹមនឹងការអភិវឌ្ឍសេដ្ឋកិច្ច សម្ព័ន្ធក្រុមហ៊ុន អគ្គក្រុមហ៊ុនបានចូលរួមយ៉ាងសកម្មក្នុងធានាសុខុមាលភាពសង្គម។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យថ្នាក់ដឹកនាំក្រសួង ស្ថាប័ន សម្ព័ន្ធក្រុមហ៊ុន និងអគ្គក្រុមហ៊ុនវិភាគ វាយតម្លៃលើលទ្ធផលប្រតិបត្តិការក្នុងឆ្នាំ ២០២៣ និងលើកភារកិច្ច និងដំណោះស្រាយ ជំរុញផលិកម្ម ធ្វើអាជីវកម្ម រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ២០២៤ និងរយៈពេលខាងមុខ។ ជាពិសេស ប្រតិភូ ពិនិត្យឡើងវិញនូវតម្រូវការសុក្រិតស្ថាប័ន យន្តការគោលនយោបាន និងច្បាប់ពាក់ព័ន្ធសម្រាប់សម្ព័ន្ធក្រុមហ៊ុន និងអគ្គក្រុមហ៊ុនដំណើរការប្រកបដោយប្រសិទ្ធភាពជាង៕

ប្រតិកម្មទៅវិញ