នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំ​ប្រកាស​ផែនការ​មេ និងជំរុញការវិនិយោគខេត្ត Ca Mau

Chia sẻ
(VOVWORLD) - ខិតខំប្រឹងប្រែងដល់ឆ្នាំ២០៣០ Ca Mau នឹងក្លាយទៅជាខេត្តដែលមានការអភិវឌ្ឍល្អបង្កួររបស់តំបន់ដីសណ្តទន្លេមេគង្គ មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធព្រមៗគ្នា និងទំនើបជាជំហានៗ ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំ​ប្រកាស​ផែនការ​មេ និងជំរុញការវិនិយោគខេត្ត Ca Mau - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំប្រកាសផែនការមេ និងជំរុញការវិនិយោគខេត្ត Ca Mau

កិច្ចប្រជុំប្រកាសផែនការមេ និងជំរុញការវិនិយោគខេត្ត Ca Mau បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៩ ធ្នូ នៅក្រុង Ca Mau។ អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ ការប្រកាសផែនការមេខេត្ត Ca Mau មានសារសំខាន់ពិសេស បង្កើតលំហអភិវឌ្ឍន៍ថ្មី ជំរុញវិស័យនានាអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងប្រសិទ្ធភាព ជួយទាញយក និងពង្រីកសក្តានុពល និងប្រៀបខ្លាំងរបស់តំបន់ជាអតិបរមា។ លោកនាយករដ្ឋមន្ត្រីបានអះអាងយ៉ាងច្បាស់ថា ខិតខំប្រឹងប្រែងដល់ឆ្នាំ២០៣០ Ca Mau នឹងក្លាយទៅជាខេត្តដែលមានការអភិវឌ្ឍល្អបង្កួររបស់តំបន់ដីសណ្តទន្លេមេគង្គ មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធព្រមៗគ្នា និងទំនើបជាជំហានៗ មានធនធានមនុស្ស បំពេញតម្រូវការអភិវឌ្ឍន៍ ជំរុញ ខ្លាំង ការផ្លាស់ប្តូរឌីជីថល វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ អភិវឌ្ឍសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ “ខ្ញុំជឿជាក់យ៉ាងមុតមាំថា បន្ទាប់ពីកិច្ចប្រជុំប្រកាសផែនការមេ និងជំរុញការវិនិយោគនេះ ខេត្ត Ca Mau នឹងមានជំហានអភិវឌ្ឍន៍លោតផ្លោះ។  លោតផ្លោះនៅត្រង់ចំណុចណា។ នោះគឺត្រូវត្រិះរិះ ប្ដេជ្ញាចិត្តពង្រីក សក្តានុពល ឱកាសលេចធ្លោប្រៀបខ្លាំងប្រកួតប្រជែងសម្រាប់ការអភិវឌ្ឍន៍។ ទន្ទឹមនឹងនោះ ដោះស្រាយបញ្ហាកក់ស្ទះ និងជំនះឧបសគ្គ និងបញ្ហាសាកល្បង។យើងត្រូវតែឆ្ពោះទៅមុខជាមួយនឹងកម្លាំងផ្ទៃក្នុងរបស់យើង ពឹងលើខ្លួនឯង ហើយខ្ញុំជឿជាក់ថា យើងនឹងសម្រេចបានគោលដៅទាំងនេះផងដែរ”៕

ប្រតិកម្មទៅវិញ