លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងនៅពិធីបើកសម្ពោធរោងចក្រ
Hayat Kimya វៀតណាម។ (រូបថត៖ qdnd.vn) |
នាព្រឹកថ្ងៃទី ២០ ខែមីនា ក្នុងដំណើរទស្សនកិច្ចការងារនៅខេត្ត Binh Phuoc នាយករដ្ឋមន្ត្រី វៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីបើកសម្ពោធរោងចក្រ Hayat Kimya វៀតណាម នៅមណ្ឌលឧស្សាហកម្ម Becamex។ រោងចក្រ Hayat Kimya Vietnam មានទុនវិនិយោគសរុបចំនួន ២៥០ លានដុល្លាអាមេរិក ដែលផលិតក្រណាត់កន្ទបទារកម៉ាក Molfix ស្ថិតនៅក្នុងក្រុមហ៊ុន Hayat Vietnam ជាកម្មសិទ្ធិរបស់សម្ព័ន្ធក្រុមហ៊ុន Hayat - ជាក្រុមហ៊ុនផលិតក្រណាត់កន្ទបទារកធំទី៥លើពិភពលោករបស់ប្រទេសទួរគី។ គម្រោងនេះត្រូវបានសម្ព័ន្ធក្រុមហ៊ុន Hayat រំពឹងទុកថា នឹងទទួលតួនាទីជាមជ្ឈមណ្ឌលផលិតកម្មនៃអាស៊ីអាគ្នេយ៍ (គ្រោងនឹងនាំចេញ ៤០% នៃទិន្នផលសរុបទៅកាន់ ថៃ និងម៉ាឡេស៊ី); ទំហំនាំចេញសរុបត្រូវបានគេប៉ាន់ស្មានសម្រេចបានប្រមាណ៥០លានដុល្លាក្នុងមួយឆ្នាំ។
អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចាត់ទុកថា ការបើកសម្ពោធ រោងចក្រនិងការសន្យាពង្រីកការវិនិយោគរបស់សម្ព័ន្ធក្រុមហ៊ុន Hayat Kimya នៅវៀតណាមបានបង្ហាញពីភាពទាក់ទាញរបស់វៀតណាមចំពោវិនិយោគិនអន្តរជាតិនិយាយរួម និងរបស់ខេត្ត Binh Phuoc និយាយដោយឡែកក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ-១៩បាននិងកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ខ្សែសង្វាក់ផលិតកម្មនិងផ្គត់ផ្គង់លើទូទាំងពិភពលោក។ លោកនាយករដ្ឋមន្ត្រីបានស្វាគមន៍វិនិយោគិនដែលបានជ្រើសរើសបណ្ដាក់ទុននៅខេត្ត Binh Phuoc និយាយដោយឡែក និងវៀតណាមនិយាយរួមព្រមទាំងស្នើឲ្យបណ្ដាវិនិយោគិនបន្តរួមចំណែកកសាងទំនាក់ទំនងរវាងវៀតណាមជាមួយប្រទេសដទៃ ក៏ដូចជារួមចំណែកថែរក្សា កសាងសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងលើពិភពលោកផងដែរ។
ក៏នាព្រឹកថ្ងៃទី២០ ខែមីនាដែរ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចុះត្រួតពិនិត្យការសាងសង់ខ្សែផ្លូវគមនាគមន៍មួយចំនួននៅខេត្ត Binh Phuoc ហើយទៅទស្សនាបណ្ដុំរោងចក្រកែច្នៃមាន់នាំចេញ CPV FOOD ផងដែរ៕