នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប ៥០ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-ជប៉ុន និងសកម្មភាពទ្វេភាគីនៅជប៉ុន

Chia sẻ

(VOVWORLD) - នាយប់ថ្ងៃទី១៨ ខែធ្នូ យន្តហោះពិសេសដឹកលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីរដ្ឋធានីតូក្យូរបស់ជប៉ុន វិលត្រឡប់ទៅវៀតណាមវិញ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលខួបលើកទី ៥០ នៃទំនាក់ទំនងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ( អាស៊ាន) - ជប៉ុន និងសកម្មភាពទ្វេភាគីនៅជប៉ុន។

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប ៥០ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-ជប៉ុន និងសកម្មភាពទ្វេភាគីនៅជប៉ុន - ảnh 1កិច្ចប្រជុំកំពូលរំលឹកខួប៥០ឆ្នាំនៃទំនាក់ទំនងអាស៊ាន-ជប៉ុន។ រូបថត៖ VOV

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន មេដឹកនាំអាស៊ាន និងជប៉ុនសម្រេចបានការយោគយល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិជាច្រើនដែលមានការយកចិត្តទុកដាក់ដូចគ្នា។ បញ្ចប់កិច្ចប្រជុំ មេដឹកនាំអាស៊ាន និងជប៉ុនបានឯកភាពគ្នាអនុម័តលើ "សេចក្តីថ្លែងការណ៍ចក្ខុវិស័យស្តីពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន៖ ដៃគូដែលអាចទុកចិត្តបាន" និង "ផែនការអនុវត្តសេចក្តីថ្លែងការណ៍ចក្ខុវិស័យ"។

ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានស្នើទិសដៅសំខាន់ៗចំនួនបី ដើម្បីប្រែក្លាយទំនាក់ទំនងអាស៊ាន-ជប៉ុនទៅជាគំរូ និងកត្តាវិជ្ជមានដោយមាននាទីសំខាន់ និងធានាបាននូវបរិយាកាសសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ជាមួយគ្នានិងឈ្នះជាមួយគ្នានៅក្នុងតំបន់។

នៅប្រទេសជប៉ុន លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានសកម្មភាពសរុបជិត ៣០ ជាមួយមជ្ឈដ្ឋាននយោបាយ និងសេដ្ឋកិច្ចជប៉ុន។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio; ជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភា សភាជាន់ទាប់ និងអតីតនាយករដ្ឋមន្ត្រីជប៉ុន; ទទួលរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន; បំពេញទស្សនកិច្ចទៅកាន់ខេត្ត Gunma ហើយទទួលជួបអភិបាលខេត្តចំនួន ៥ គឺ Aichi, Niigata, Yamanashi, Kanagawa និង Tochigi។

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប ៥០ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-ជប៉ុន និងសកម្មភាពទ្វេភាគីនៅជប៉ុន - ảnh 2នាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមវេទិកាសហប្រតិបត្តិការការងារវៀតណាម-ជប៉ុន។ រូបថត៖ VOV

ក្នុងឱកាសនេះ ក្រសួង ស្ថាប័ន និងសហគ្រាសនៃប្រទេសទាំងពីរបានផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការជាង ៣០ ដែលមានតម្លៃជិត ៣ ពាន់លានដុល្លារអាមេរិក ដោយផ្តោតលើវិស័យសំខាន់ៗដូចជា ហិរញ្ញវត្ថុ អប់រំ សុខាភិបាល និងការវិនិយោគ សួនឧស្សាហកម្ម... លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកនាយករដ្ឋមន្ត្រី Kishida Fumio បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីផ្លាស់ប្តូរឯកសារដែលបានចុះហត្ថលេខាលើគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការចំនួន៣ (ODA) ដែលមានតម្លៃសរុបជាង ២០០ លានដុល្លារអាមេរិក រួមចំណែកនាំតម្លៃសរុបនៃកិច្ចសហប្រតិបត្តិការ ODA រវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០២៣ ឈានដល់ជាង ១០០ ពាន់លានយ៉េន (ស្មើនឹងជិត ៨០០ លានដុល្លារអាមេរិក) ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១៧ មក៕

ប្រតិកម្មទៅវិញ