នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បញ្ចប់​ដំណើរទស្សនកិច្ច​ចូលរួម​កិច្ចប្រជុំ​កំពូលអាស៊ានលើកទី ៤២ ប្រកបដោយជោគជ័យ

Chia sẻ
(VOVWORLD) - បន្ទាប់ពីកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានចាកចេញពីទីរួមស្រុក Labuan Bajo (ឥណ្ឌូនេស៊ី) អញ្ជើញធ្វើមាតុភូមិនិវត្តន៍ បញ្ចប់ដំណើរទស្សនកិច្ចនៅឥណ្ឌូនេស៊ីប្រកបដោយជោគជ័យ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បញ្ចប់​ដំណើរទស្សនកិច្ច​ចូលរួម​កិច្ចប្រជុំ​កំពូលអាស៊ានលើកទី ៤២ ប្រកបដោយជោគជ័យ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បញ្ចប់ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ ប្រកបដោយជោគជ័យ

កិច្ចប្រជុំចង្អៀតនៃកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី៤២ (អាស៊ាន ៤២) ពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១១ ឧសភាបានបិទបញ្ចប់របៀបវារៈនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ នៅឥណ្ឌូនេស៊ី។ បន្ទាប់ពីកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានចាកចេញពីទីរួមស្រុក Labuan Bajo (ឥណ្ឌូនេស៊ី) អញ្ជើញធ្វើមាតុភូមិនិវត្តន៍ បញ្ចប់ដំណើរទស្សនកិច្ចនៅឥណ្ឌូនេស៊ីប្រកបដោយជោគជ័យ។

ក្នុងរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ១០ ដល់ថថ្ងៃទី ១១ ឧសភា ក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីវៀតណាមរួមជាមួយថ្នាក់ដឹកនាំនៃបណ្ដាប្រទេសជាសមាជិកអាស៊ានបានឯកភាពគ្នាលើគោលដៅសំខាន់ៗជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានឆ្នាំ ២០២៣ និងបណ្ដាឆ្នាំខាងមុខ។ កិច្ចពិភាក្សាទាំងនេះបានផ្ដោតសំខាន់លើប្រធានបទ “សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន”។ លទ្ធផលនៃកិច្ចប្រជុំបានបញ្ជូនសារដ៏ធំៗជាច្រើនអំពីចំណងសាមគ្គីភាព ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីមួយចំនួន ឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព និងគ្របដណ្ដប់។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំ ថ្នាក់ដឹកនាំអាស៊ានមានជំនួប និងកិច្ចសន្ទនាជាមួយសភាបណ្ដាប្រទេសអាស៊ាន យុវជន សហគ្រាស និងក្រុមការងារជាន់ខ្ពស់ទទួលបន្ទុកចក្ខុវិស័យសហគមន៍ក្រោយឆ្នាំ ២០២៥។

ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីវៀតណាម រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានអះអាងថា រាល់ខ្លឹមសារ និងឯកសារដែលបានពិភាក្សាក្នុងកិច្ចប្រជុំនេះបានផ្ដោតសំខាន់លើផលប្រយោជន៍របស់ប្រជាជន ឆ្ពោះទៅការអភិវឌ្ឍដោយស្នើៗគ្នាប្រកបដោយចីរភាព និងបរិយាប័ន្ន។ ប្រការនេះត្រូវបានសរឲ្យឃើញយ៉ាងច្បាស់លាស់តាមរយៈសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលសុទ្ធសឹងផ្តោតលើសហគមន៍ដូចជា៖ ពលករចំណាកស្រុក បណ្តាញភូមិឃុំអាស៊ាន ការអភិវឌ្ឍជនបទ។ អំពីការរួមវិភាគទានរបស់គណៈប្រតិភូវៀតណាម ក្នុងកិច្ចប្រជុំលើកនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានឲ្យដឹងថា គណៈប្រតិភូវៀតណាម បាននាំមកនូវសារដ៏សំខាន់ៗជាច្រើន។ នោះគឺស្មារតីសាមគ្គីភាពអាស៊ាន ការប្តេជ្ញាចិត្តរួមវិភាគទានប្រកបដោយប្រសិទ្ធភាពជាក់ស្ដែងដល់បុព្វហេតុកសាងសហគមន៍អាស៊ាន ហើយក៏ជាការអះអាងអំពីគោលមាគ៌ាឥតងាករេ គោលការណ៍ឯកភាពរបស់បក្ស និងរដ្ឋវៀតណាម ពោលគឺចាត់ទុកអាស៊ានគឺជាផ្នែកមួយដ៏សំខាន់ ដែលមិនអាចកាត់ផ្ដាច់ក្នុងគោលនយោបាយកិច្ចការបរទេសឡើយ។

បញ្ចប់កិច្ចប្រជុំទាំងនេះ អង្គប្រជុំបានអនុម័តលើឯកសារសំខាន់ៗចំនួន ១០ ផងដែរ៕

ប្រតិកម្មទៅវិញ