នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិនៅខែឧសភា

Chia sẻ

(VOVWORLD) - លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក ហើយអញ្ជើញបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក និង អង្គការសហប្រជាជាតិផងដែរ។

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិនៅខែឧសភា - ảnh 1នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh។ (រូបថត៖ VGP)
ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម នា រសៀលថ្ងៃទី ២១ មេសា នៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖ កិច្ចប្រជុំកំពូលពិសេសសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - សហរដ្ឋអាមេរិក ក្នុងឱកាសរំលឹកខួប ៤៥ឆ្នាំនៃ ការបង្កើតទំនាក់ទំនងកិច្ចសន្ទនារវាងភាគីទាំងពីរ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ដល់ ថ្ងៃទី១៣ ខែឧសភា នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក ហើយអញ្ជើញបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក និង អង្គការសហប្រជាជាតិផងដែរ។
ក្រោយរយៈពេលជាង ២៧ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនង រវាងវៀតណាម និងអាមេរិកសម្រេចបានការរីកចម្រើនធំៗ ដោយឈរលើមូលដ្ឋាននៃ ផលប្រយោជន៍ទៅវិញទៅមក ការគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងរបបនយោបាយរបស់គ្នាទៅវិញទៅមក។ តាមលោកស្រី Le Thi Thu Hang ដោយ ឈរលើមូលដ្ឋាននោះ វៀតណាមមានបំណង ហើយត្រៀមខ្លួនជាស្រេចសហប្រតិបត្តិ ការជាមួយរដ្ឋអំណាចប្រធានាធិបតីអាមេរិក Joe Biden ដើម្បីជំរុញទំនាក់ទំនងរវាង ប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនយ៉ាងស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព និងចីរ ភាព ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និង ពិភពលោកទាំងមូល៕

ប្រតិកម្មទៅវិញ