នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នឹងអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-GCC និងបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត

Chia sẻ
(VOVWORLD) - ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងប្រព្រឹត្តទៅពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែតុលា។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នឹងអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-GCC និងបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh

ក្រសួងការបរទេសវៀតណាមកាលពីម្សិលមិញ (ថ្ងៃទី ១៦ តុលា) បានចេញសេចក្តីប្រកាសបានឲ្យដឹងថា៖ ទទួលសេចក្ដីអញ្ជើញរបស់ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត Salman bin Abdulaziz Al Saud នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រពែក្ស (GCC) និងអញ្ជើញបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងប្រព្រឹត្តទៅពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែតុលា៕

ប្រតិកម្មទៅវិញ