នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ ធានាការងារការពារ ថែទាំសុខភាពប្រជាជន បង្ការទប់ស្កាត់និងព្យាបាលជំងឺរាតត្បាត

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី៥ ខែកក្កដា អញ្ជើញថ្លែងក្នុងកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មាធិការ ជាតិដឹកនាំការបង្ការទប់ស្កាត់ជំងឺ កូវីដ-១៩ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ប្រធានគណៈកម្មាធិការដឹកនាំ បានឲ្យដឹងថា នាពេលកន្លងមកបានកើត មានវ៉ារ្យ៉ង់ថ្មីនៅប្រទេសជាច្រើនលើពិភពលោក និងក្នុងតំបន់ មានប្រទេសខ្លះដែលកត់ ត្រាករណីឆ្លងថ្មីរាប់សែនករណីជារៀងរាល់ថ្ងៃ។ 

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ ធានាការងារការពារ ថែទាំសុខភាពប្រជាជន បង្ការទប់ស្កាត់និងព្យាបាលជំងឺរាតត្បាត - ảnh 1ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV)
លោកនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ការបង្ការជំងឺរាតត្បាតនៅតែជាមូលដ្ឋានគ្រឹះ យុទ្ធសាស្ត្រ យូរអង្វែងនិងមានលក្ខណៈ សម្រេចកំណត់ ប្រសិនបើការបង្ការជំងឺរាតត្បាតបានយ៉ាងល្អ គឺមិនត្រូវការទប់ស្កាត់ការ រីករាលដាលទៀតឡើយ។ ក្នុងនោះ ស្ថានភាពជាក់ស្ដែងបានបង្ហាញថា វ៉ាក់សាំង នៅតែជាអាវុធដ៏សែនសំខាន់ រួមជាមួយនឹងការពង្រឹង លើកកម្ពស់សមត្ថភាព សុខាភិបាលការពារនិងសុខាភិបាលថ្នាក់មូលដ្ឋាន។ ការចាក់វ៉ាក់សាំង គឺជាសិទ្ធិ ផល ប្រយោជន៍ ទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់មនុស្សម្នាក់ៗ ដើម្បីការពារខ្លួនឯង ក្រុម គ្រួសារ និងសហគមន៍។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យធានាការងារការពារ និង ថែទាំសុខភាពប្រជាពលរដ្ឋ បង្ការទប់ស្កាត់និងព្យាបាលជំងឺរាតត្បាតផ្សេងៗទៀត៕

ប្រតិកម្មទៅវិញ