នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរុស្ស៊ី

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី៣១ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរុស្ស៊ី លោកនាយឧត្តមសេនីយ៍ Kolokoltsev Vladimir Alexandrovich និងគណៈប្រតិភូក្រសួងមហាផ្ទៃសហព័ន្ធរុស្ស៊ីដែលកំពុងបំពេញទស្សនកិច្ច ការងារ នៅវៀតណាម។ 
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរុស្ស៊ី - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរុស្ស៊ី

នៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី ដោយចាត់ទុករុស្ស៊ីជាដៃគូអាទិភាពកំពូលមួយ; មានបំណងបន្តកិច្ចសហប្រតិបត្តិការជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពជាមួយរុស្ស៊ីលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ លោកនាយករដ្ឋមន្ត្រីបានស្នើថា នាពេលខាងមុខ ប្រទេសទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់ និងអនុវត្តន៍យន្តការសហប្រតិបត្តិការដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព ហើយពិភាក្សា និងលុបបំបាត់ភាពរាំងស្ទះក្នុងកិច្ចសហប្រតិបត្តិការ ក្នុងស្មារតីចុះសម្រុងគ្នាផលប្រយោជន៍ និងចែករំលែកការលំបាក ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យរុស្ស៊ីសម្របសម្រួលជាមួយវៀតណាម ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត; ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ការអប់រំ ការបណ្តុះបណ្តាល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សន្តិសុខតាមអ៊ីនធឺណិត និងការផ្លាស់ប្តូរឌីជីថល។

រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរុស្ស៊ីបានអះអាងថា វៀតណាមជានិច្ចកាលជាអាទិភាពក្នុងគោលនយោបាយការបរទេសរបស់សហព័ន្ធរុស្ស៊ី; មានបំណងបន្តនាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរុស្ស៊ី-វៀតណាមកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពថែមទៀត ជាពិសេសក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ទេសចរណ៍ ផ្លាស់ប្តូរបទពិសោធន៍ និងបណ្តុះបណ្តាលធនធានមនុស្ស៕

ប្រតិកម្មទៅវិញ