នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ ខេត្ត Hai Duong ផ្តោត​លើ​កំណើន​បៃតង និងការផ្លាស់ប្តូរឌីជីថល

Chia sẻ
(VOVWORLD) - លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យខេត្ត Hai Duong ផ្តោតសំខាន់លើកំណើនបៃតង ការផ្លាស់ប្តូរឌីជីថល នវានុវត្តន៍ ដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ ខេត្ត Hai Duong ផ្តោត​លើ​កំណើន​បៃតង និងការផ្លាស់ប្តូរឌីជីថល - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Hai Duong

នាព្រឹកថ្ងៃទី ១៦ មិនា នៅខេត្ត Hai Duong នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Hai Duong ដើម្បីវាយតំលៃលើលទ្ធផលនៃការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២២ និងតម្រង់ទិសដៅអភិវឌ្ឍន៍ដំណាក់កាលបន្ត។

អញ្ជើញថ្លែងសន្និដ្ឋានកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យខេត្ត Hai Duong ផ្តោតសំខាន់លើកំណើនបៃតង ការផ្លាស់ប្តូរឌីជីថល នវានុវត្តន៍ ដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ខេត្តអភិវឌ្ឍន៍សេដ្ឋកិច្ចដោយផ្អែកលើសសរស្តម្ភដូចជា ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្មឧបត្ថម្ភ កសិកម្មបច្ចេកវិទ្យាខ្ពស់ និងទាញយកផលប្រយោជន៍ពីការរីកសុះសាយនៃមជ្ឈមណ្ឌលសេដ្ឋកិច្ចឧស្សាហកម្ម និងសេវាកម្មនៅទីក្រុងហាណូយ Hai Phong  Quang Ninh  និង Bac Ninh។ ទន្ទឹមនឹងនេះ ខេត្ត Hai Duong ក៏ចាំបាច់ត្រូវយកចិត្តទុកដាក់អភិវឌ្ឍន៍វប្បធម៌ ឲ្យស្របនឹងនយោបាយ និងសេដ្ឋកិច្ច។ ជាពិសេសខេត្តសម្របសម្រួលជាមួយក្រសួង ខេត្ត ក្រុងពាក់ព័ន្ធសុក្រិតឯកសារលើកសំណើទទួលស្គាល់ប្រព័ន្ធកេរិ៍ដំណែល  "Yen Tu – Vinh Nghiem – Con Son – Kiep Bac " ជាបេតិកភណ្ឌពិភពលោក។

នៅឆ្នាំ ២០២២ ផលិតផលសរុបរបស់ខេត្ត Hai Duong កើន ៩,១៤% ការនាំចេញទំនិញសម្រេចបាន ១១,៤៥ ពាន់លានដុល្លារអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ