នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​គមនាគមន៍វៀតណាម-ចិនមានសារៈសំខាន់ជាពិសេស

Chia sẻ
(VOVWORLD) - លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យជំរុញការពង្រីកផ្លូវហោះហើររវាងប្រទេសទាំងពីរ បង្កើនចំនួនជើងហោះហើរដែលមានតម្រូវការខ្ពស់ ហើយមានគោលនយោបាយលើកទឹកចិត្តអភិវឌ្ឍន៍ទេសចរណ៍វៀតណាម-ចិន និង ជំរុញការអនុវត្តគម្រោងផ្លូវតភ្ជាប់ប្រទេសទាំងពីរ ជាពិសេសតភ្ជាប់ផ្លូវហាយវេ និងស្ពានផ្លូវគោកតាមព្រំដែន។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​គមនាគមន៍វៀតណាម-ចិនមានសារៈសំខាន់ជាពិសេស - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងឧបនាយករដ្ឋមន្ត្រីចិន លោក Zhang Guo Qing។ រូបថត៖ VGP

ក្នុងឱកាសចូលរួមសន្និសីទប្រចាំឆ្នាំអ្នកត្រួសត្រាយ លើកទី ១៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF Dalian 2024) និងបំពេញដំណើរទស្សនកិច្ចនៅចិន នាព្រឹកថ្ងៃទី ២៧ មិថុនា នៅរដ្ឋធានីប៉េកាំង នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងឧបនាយករដ្ឋមន្ត្រីចិន លោក Zhang Guo Qing បានអញ្ជើញចូលរួម និងថ្លែងមតិក្នុងសន្និសីទ “កិច្ចសហប្រតិបត្តិការវៀតណាម - ចិន ស្តីពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍យុទ្ធសាស្ត្រ និងតួនាទីរបស់សហគ្រាសវៀតណាម - ចិន”។

អញ្ជើញថ្លែងមតិក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍យុទ្ធសាស្ត្ររវាងវៀតណាម និងចិនគឺមានសារៈសំខាន់ពិសេស បង្កលក្ខណៈងាយស្រួលដល់ការជួបប្រាស្រ័យរវាងប្រជាជន ជាមួយប្រជាជន ផ្លាស់ប្ដូរទំនិញ តភ្ជាប់តំបន់ និងអន្តរជាតិ។ ទន្ទឹមនឹងនោះ ទំនិញរបស់ចិនអាចឆ្លងកាត់វៀតណាមចូលក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយទំនិញរបស់វៀតណាមអាចឆ្លងកាត់ចិនចូលទៅក្នុងប្រទេសអាស៊ីកណ្តាល និងអឺរ៉ុបខាងកើត។

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យជំរុញការពង្រីកផ្លូវហោះហើររវាងប្រទេសទាំងពីរ បង្កើនចំនួនជើងហោះហើរដែលមានតម្រូវការខ្ពស់ ហើយមានគោលនយោបាយលើកទឹកចិត្តអភិវឌ្ឍន៍ទេសចរណ៍វៀតណាម-ចិន និង ជំរុញការអនុវត្តគម្រោងផ្លូវតភ្ជាប់ប្រទេសទាំងពីរ ជាពិសេសតភ្ជាប់ផ្លូវហាយវេ និងស្ពានផ្លូវគោកតាមព្រំដែន។

ក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រីចិននាព្រឹកថ្ងៃទី ២៧ មិថុនា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើថា ភាគីចិនផ្តោតសំខាន់លើការជួយឧបត្ថម្ភវៀតណាមលើវិស័យផ្លូវដែក រួមមាន៖ សិក្សាស្រាវជ្រាវ ផ្ទេរបច្ចេកវិទ្យា ប្រភពទុនអនុគ្រោះ ធនធានមនុស្ស ភាគីទាំងពីររួមគ្នាដកបទពិសោធន៍ពីគម្រោងមុនៗ ដើម្បីកែសម្រួល និងធ្វើឲ្យប្រសើរឡើងនុវរាល់ផែនការ និងគម្រោងសហប្រតិបត្តិការនាពេលខាងមុខ។

ជាការឆ្លើយតប ឧបនាយករដ្ឋមន្ត្រីចិន លោក Zhang Guo Qing បានស្នើឲ្យក្រសួង ស្ថាប័ន មូលដ្ឋាន និងស្ថាប័ននានារវាងប្រទេសទាំងពីរ ជាពិសេសគឺ ស្ថាប័នគ្រប់គ្រងទុនរដ្ឋនៅតាមសហគ្រាសបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តន៍គម្រោងតាមទិសដៅដឹកនាំរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ