នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយអធិការបតីអាល្លឺម៉ង់ Angela Merkel |
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាព រក្សារាល់ យន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធិភាពដែលមានស្រាប់ដូចជា ក្រុមប្រតិ បត្តិយុទ្ធសាស្ត្រថ្នាក់អនុរដ្ឋមន្ត្រីការបរទេស សន្ទនានីតិរដ្ឋនិងក្រុមការងារទទួល បន្ទុកសេដ្ឋកិច្ច-វិនិយោគ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា សំដៅអនុវត្តជាក់ស្តែងផែនការ សកម្មភាពយុទ្ធសាស្ត្រវៀតណាម-អាល្លឺម៉ង់ បង្កើនការយល់ដឹងនិងជឿជាក់គ្នាទៅ វិញទៅ មក។ ភាគីអាល្លឺម៉ង់សន្យាគាំទ្រវៀតណាមអភិវឌ្ឍន៍ទំនាក់ទំនងជាមួយ EU ក៏ដូចជាជម្រុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម ជាមួយ EU យ៉ាងឆាប់ៗផងដែរ។ ថ្នាក់ដឹកនាំទាំងពីររូបក៏បានឯកភាព បង្កើនកិច្ចសហប្រ តិបត្តិការលើវិស័យជាច្រើនទៀត ក្នុងនោះ មានកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យា សាស្ត្រ បច្ចេកវិទ្យានិងសន្តិសុខ ការពារជាតិជាដើម។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel លើកទឹកចិត្តឲ្យសហគ្រាសធុនតូចនិងមធ្យមរបស់ អាល្លឺ ម៉ង់បង្កើនការវិនិយោគចូលវៀតណាម ជាពិសេសលើបណ្តាវិស័យដែល អាល្លឺម៉ង់ មានឧត្តមភាពនិងវៀតណាមមានតម្រូវការ។
មុននោះ នៅទីក្រុងប៊ែកឡាំង នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយវិនិយោគិនជួរមុខរបស់អាល្លឺម៉ង់ផង ដែរ។ នៅទីនេះ លោកនាយករដ្ឋមន្ត្រីបានស្នើរឲ្យវិនិយោគិនអាល្លឺម៉ង់ គប្បីធ្វើការវិនិ យោគ ចូលវៀតណាមឲ្យខ្លាំងក្លាថែមទៀតដោយផ្តោតសំខាន់លើការផលិតជំនួស ឲ្យការប្រើប្រាស់ផលិតផល ជាពិសេស លើវិស័យសន្សំសំចៃថាម ពល៖
“ឥឡូវនេះ បើនិយាយអំពីក្រុមហ៊ុនអគ្គិសនី៤.០ សន្សំសំចៃថាមពលទៅ ដល់ ៦៥% ជាប្រការដែលវៀតណាមកំពុងស្វាគមន៍ជានិច្ច។ នៅវៀតណាម ឲ្យតែទទួលបានកំណើន GDP ១% គឺត្រូវប្រើប្រាស់អស់ថាមពល២% ពោលគឺចំណាយ នេះគឺ ខ្ពស់ណាស់ត្រូវកាត់បន្ថយភ្លាម។ តាមនោះ ការកាត់បន្ថយបានថាមពលអគ្គិសនី ៦៥%គឺសំខាន់ណាស់។ រួមជាមួយគ្នានោះ សង្ឃឹមថា អាល្លឺម៉ង់និងសហ ការជាមួយ វៀតណាមសាងសង់ទីក្រុងឆ្លាតដើម្បីជម្រុញបដិវត្តន៍ឧស្សាហកម្ម ៤.០នៅវៀតណាម”៕