នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី ន័រវេសនិងស៊ុយអែត

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ ខែឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានវិលត្រឡប់មកទីក្រុងហាណូយវិញ ដោយ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី, ព្រះរាជាណាចក្រន័រវែសនិងព្រះរាជាណាចក្រស៊ុយអែត។ 

ដំណើរទស្សនកិច្ចទាំងអស់នេះ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitri Medvedev, នាយករដ្ឋមន្ត្រីន័រវែស លោកស្រី Erna Solberg និងនាយករដ្ឋ មន្រ្តីស៊ុយអែតលោក Stefan Löfven ផងដែរ។

ដំណើរទស្សនកិច្ចទាំងនេះ បានធ្វើឡើងនៅក្នុងបរិបទដែលវៀតណាមនិងប្រទេសនីមួយៗ កំពុងប្រារព្ធខួបអនុស្សាវរីយ៍ឬឆ្ពោះទៅអបអរសាទរខួបអនុស្សាវរីយ៍នៃទិវាទំនាក់ទំនងទ្វេភាគី។ ពោលគឺ ជាមួយសហព័ន្ធរុស្ស៊ី គឺជាខួបលើកទី ២៥ នៃប្រទេសទាំងពីរដែលបានចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីគោលការណ៍ជាមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពនិងសំដៅរំលឹកខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២០ខាងមុខ។ ជាមួយប្រទេសន័រវែស នោះគឺប្រទេសទាំងពីរកំពុងឆ្ពោះទៅប្រារព្ធ ខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូត (១៩៧១-២០២១) ។ ហើយជាមួយប្រទេសស៊ុយអែត នេះគឺជាឱកាសមួយសម្រាប់ប្រទេសទាំងពីរអបអរសាទរខួបលើក ទី៥០ នៃទិវាបង្កើតទំនាក់ទំនងការទូត។

ដំណើរទស្សនកិច្ចទាំងនេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក៏ដូចជារួមចំណែកដល់ការពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងលើគ្រប់វិស័យផងដែរ៕

ប្រតិកម្មទៅវិញ